ពីនេះ ពីនោះ
«​ប្រលង​» និង «​ប្រឡង​» ជា​ពាក្យ​ត្រូវ​ទាំងពីរ តែ​ច្រើន​ប្រើ​ «​ប្រឡង​» ​ជាង​
13, Jun 2017 , 6:24 am        
រូបភាព
ដោយ: ថ្មីៗ

​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ «​ប្រលង​» និង «​ប្រឡង​» ត្រឹមត្រូវ​ទាំងពីរ គឺ​សរសេរ​ជា​«​ប្រលង​» ឬ «​ប្រឡង​»​ក៏បាន​ដែរ​។ ប៉ុន្តែ គេ​ច្រើន​ប្រើពាក្យ​«​ប្រឡង​»​ជាង​។



ពាក្យ​នេះ​ជា​កិរិយាសព្ទ មានន័យថា ល្បង​ឲ្យ​ឃើញ​កម្លាំង​, ប្រណាំង​, សាក​គ្នា​, ធី ឬ ធៀប​គ្នា​មើល​។ ឧទាហរណ៍​៖ ប្រឡង​ចំណេះ​, ប្រឡង​ថ្វីដៃ​, ប្រឡង​វាសនា​, ប្រឡង​ឫទ្ធិ ។​ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com