កីឡាអន្តរជាតិ
អន្តរជាតិ
រាជធានី​បាងកក ជាទី​កន្លែង​ចាប់ឆ្នោត​ជុំ​ទី​១​ពាន EFL Cup
14, Jun 2017 , 9:39 am        
រូបភាព
​ការចាប់​ឆ្នោត​រើស​គូប្រកួត​ជុំ​ទី​១​ពាន EFL Cup របស់​អង់គ្លេស​សម្រាប់​រដូវ​កាល​ថ្មី​នេះ​នឹង​ប្រព្រឹត្តទៅ​ក្នុងប្រទេស​ថៃ នា​រាជធានី​បាងកក​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​។​



​ក្រុមហ៊ុន​ខា​រ៉ា​បាវ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​បី​ឆ្នាំ​ដើម្បី​ឧបត្ថម្ភ​នៃ​ការប្រកួតប្រជែង​ពាន EFL Cup ចាប់ពី​រដូវ​កាល ២០១៦-២០១៧ ពោលគឺ​នៅក្នុង​រដូវ​កាលដែល​ក្រុម Manchester United បាន​គ្រង​ជើងឯក​នេះ​ក្រោយ​ឈ្នះ Southampton ៣-២​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​។​



​បើតាម BBC ក្រុម​ទាំង​៧០ នៃ​លី​ក​ក្នុង​ក្របខណ្ឌ​ប្រទេស​អង់គ្លេស​នឹងត្រូវ​ចាប់ឆ្នោត​នៅ​ជុំ​ទី​១​នេះ​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧​នេះ ដោយមាន​ការចូលរួម​ពី​អតីត​ខ្សែបម្រើ​របស់​ក្រុម​ជម្រើសជាតិ​បារាំង និង​Chelsea លោក Emmanuel Petit និង​លោក Brian Davidson ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​ប្រទេស​ថៃ ជា​ភ្ញៀវកិត្តិយស​ផងដែរ​៕


Tag:
 បាល់ទាត់​
  EFL Cup
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com