ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តាមពិត ការបរិច្ចាគឈាមអត់ខាតទេ គឺចំណេញពេញទំហឹងតែម្តង 
×![]()
ការបញ្ចូលឈាមនឹងជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ឯណោះជារៀងរាល់ឆ្នាំ។ វាអាចជួយដល់អ្នកជំងឺរួចផុតពីជំងឺគ្រោះថ្នាក់ដល់អាយុជីវិតដូចជា ជំងឺតាឡាសេមៀ ដើម្បីអាចរស់បានយូរ និងពង្រឹងដល់គុណភាពជីវិតរស់នៅ នៅពេលកំពុងតែព្យាបាលជំងឺ និងវះកាត់។ វាក៏មានសារៈសំខាន់សម្រាប់ម្តាយ និងកូនពេលសម្រាលកូនដែរ។ យកល្អគួរតែដឹងថា ឈាមមនុស្សមិនអាចផលិតចេញពីរោងចក្របានឡើយ ដូច្នេះមានតែការបរិច្ចាគឈាមទេទើបជាប្រភពតែមួយគត់ សម្រាប់មនុស្សដែលកំពុងតែត្រូវការ។
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការបរិច្ចាគឈាមអាចជួយសង្គ្រោះជីវិតមនុស្សបាន ប៉ុន្តែតើអ្នកមានដឹងទេថា គ្រាន់តែបរិច្ចាគឈាមសោះក៏មានប្រយោជន៍យ៉ាងច្រើនចំពោះអ្នកបរិច្ចាគដែរទេ?
ពង្រឹងដល់សុខភាពបេះដូងសរសៃឈាម
មិនមានមនុស្សច្រើនទេដែលដឹងអំពីការពិតមួយថា ការបរិច្ចាគឈាមទៀងទាត់អាចជួយគ្រប់គ្រងកម្រិតជាតិដែកក្នុងខ្លួន។ កាលណាជាតិដែកក្នុងខ្លួនកើនឡើងច្រើន វានឹងបណ្តាលឲ្យមានការធ្វើអុកស៊ីតកម្មបំផ្លាញជាច្រើនដែលនាំឲ្យខូចខាតដល់ជាលិការាងកាយផង។ ការបរិច្ចាគឈាមក៏ជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង គាំងបេះដូង ការចាស់មុនអាយុ និងដាច់សរសៃឈាមខួរក្បាលដែរ។
បន្ថយការប្រឈមនឹងជំងឺថ្លើម និងមហារីក
តាមការសិក្សាមិនបានអះអាងថា ការបរិច្ចាគឈាមអាចបន្ថយការប្រឈមនឹងការខូចថ្លើម និងមហារីកថ្លើមទេ ប៉ុន្តែវាត្រូវបានគេរកឃើញថា មានផលវិជ្ជមានចំពោះថ្លើម។ កាលណាជាតិដែកថយចុះក្នុងកម្រិតធម្មតាក្រោយពីបរិច្ចាគឈាម វានឹងមិនធ្វើឲ្យថ្លើមរងសម្ពាធច្រើនឡើយ។ កាលណាបរិច្ចាគឈាមជាទៀងទាត់ក៏អាចបន្ថយការប្រឈមនឹងជំងឺមហារីកថ្លើមដែរ។
ជួយដល់ការសម្រកទម្ងន់
អ្នកអាចរំលាយជាតិខ្លាញ់រហូតដល់ ៦៥០ ទៅ៧០០កាឡូរីក្នុងពេលបរិច្ចាគឈាមម្តង។ យ៉ាងណាមិញ ទម្ងន់គឺជាការញ៉ាំកាឡូរី ហើយការបរិច្ចាគឈាមអាចជួយដល់ការគ្រប់គ្រងទម្ងន់បាន។ វាមិនត្រឹមជាការជួយដល់វិធីសម្រកទម្ងន់ទេ តែក៏ផ្តល់សុខភាពដល់ជាតិដែក និងគ្រាប់ឈាមផងដែរ។
ផ្តល់ភាពរីករាយខាងផ្លូវចិត្ត
វាគ្មានការសង្ស័យអ្វីទេដែលថា ការបរិច្ចាគឈាមគឺជាអារម្មណ៍ដ៏អស្ចារ្យមួយ ព្រោះអ្នកអាចជួយសង្គ្រោះជីវិតមនុស្សបាន។ ឈាមដែលអ្នកបរិច្ចាគនឹងត្រូវបែងចែកជាសមាសធាតុជាច្រើនទៅតាមតម្រូវការរបស់អ្នកជំងឺ ហើយក៏អាចប្រើលើគោលដៅផ្សេងៗគ្នាជាច្រើនដែរ។ គ្រប់ពេលដែលអ្នកបរិច្ចាគឈាមម្តងៗ អ្នកអាចជួយដល់អ្នកជំងឺបានពី ៣ ទៅ៤នាក់ ខុសៗគ្នា ដែលវាគ្រប់គ្រាន់នឹងធ្វើឲ្យមានអារម្មណ៍ល្អហើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com