កីឡាអន្តរជាតិ
អន្តរជាតិ
Nantes ឲ្យ Ranieri ដឹកនាំ​ទោះ​មាន​វ័យ​ខុសពី​លក្ខខណ្ឌ​នៅ Ligue 1 ​ក៏ដោយ​
14, Jun 2017 , 2:41 pm        
រូបភាព
​លោក Claudio Ranieri ត្រូវ​បានតែ​តាំង​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​ក្រុម Nantes នៃ​លី​ក​កំពូល​បា​រាំងជា​ផ្លូវការ​។​



​បើតាម TheGuardian ក្លិប Nantes បានសម្រេច​តែងតាំង​លោក Claudio Ranieri ជា​គ្រូ​ថ្មី​បើទោះបី​ប្រព័ន្ធ​បាល់ទាត់​នៃ​លី​ក​កំពូល​បារាំង Ligue 1 មួយ​នេះ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​និ​មួយៗ​មាន​អ្នកដឹកនាំ​មាន​វ័យ​លើសពី​៦៥​ឆ្នាំ​ឡើងទៅ ស្រប​ពេលដែល​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Leicester City​នេះ​មាន​វ័យ​៦៥​ឆ្នាំ​ដែរនោះ​។​

​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ ធ្លាប់បាន​ដឹកនាំ Leicester លើក​ពាន​កំពូល Premier League ក្នុង​ប្រវត្តិសាស្ត្រ​របស់​អង់គ្លេស​កាលពី​រដូវ​កាល​២០១៥-២០១៦ ប៉ុន្តែ​លោក​ត្រូវបាន​ក្រុម​កញ្ជ្រោង​ខៀវ​បញ្ចប់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​កាលពី​ខែកុម្ភៈ​កន្លងទៅ ក្រោយ​ដឹកនាំ​មិនបាន​ល្អ​នៅ​រដូវ​កាល​នេះ​។​

 លោក Ranieri ត្រូវ​មក​ជំនួស​តំណែង​លោក  Sergio Conceicao ដែល​ចាក​ចេញពី Nantes ដើម្បី​ទៅ​ដឹកនាំ​ក្រុម FC Porto វិញ​។​

​សូមបញ្ជាក់ថា អតីត​គ្រូបង្វឹក Chelsea និង Juventus នេះ ក៏​ធ្លាប់​ដឹកនាំ​ក្រុម​នៅ​បារាំង​ដែរ ពោលគឺ​បាន​ជួយ Monaco ឲ្យ​ឡើងពី​ក្របខ​ណ្ខ​ទី​២ មក​លី​ក​កំពូល​របស់​បារាំង​វិញ​ក្នុង​រដូវ​កាល ២០១២-២០១៣ ហើយ​បាន​ចំណាត់ថ្នាក់​លេខ​២​ថែម​ទៀតផង​៕


Tag:
 បាល់ទាត់​
  Claudio Ranieri
  Nantes
© រក្សាសិទ្ធិដោយ thmeythmey.com