កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង និង​ខាងជើង​គ្រោង​ចាប់ដៃគ្នា​ធ្វើ​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០៣០
15, Jun 2017 , 8:39 am        
រូបភាព
ក្រុមជម្រើសជាតិកូរ៉េខាងត្បូង (ឆ្វេង)-និងខាងជើងនាការប្រកួតមិត្តភាពកាលពីឆ្នាំ២០០៥
ក្រុមជម្រើសជាតិកូរ៉េខាងត្បូង (ឆ្វេង)-និងខាងជើងនាការប្រកួតមិត្តភាពកាលពីឆ្នាំ២០០៥
​កូរ៉េ​ទាំងពីរ​រួមទាំង ជប៉ុន និង​ចិន​គ្រោង​ចាប់ដៃគ្នា​ធ្វើជា​ម្ចាស់ផ្ទះ​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០៣០​។ គម្រោង​នេះ​កើតឡើង​ក្រោយ​មាន​ជំនួប​រវាង​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​កាលពីដើម​សប្តាហ៍​នេះ​។



​មាន​ជំនួប​មួយ​រវាង​ប្រធាន FIFA លោក Gianni Infantino និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in ក្នុង​វិមាន​ប្រធានាធិបតី​នាទី​ក្រុង​សេ​អ៊ូ​ល​កន្លងទៅ​។ ការជួបគ្នា​នេះ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បានស្នើ​ឲ្យ​ប្រទេស​អាស៊ី​៤ រួមមាន ជប៉ុន ចិន និង​កូរ៉េ​ទាំ​ពីរ​រួមគ្នា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០៣០​។​


ជំនួបរវាងប្រធាន FIFA លោក Gianni Infantino និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jea-in នៅឯវិមានប្រធានាធិបតី

​បើតាម​ការចុះផ្សាយ​រប​ស់ CNN លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែល​ទើបនឹង​ជាប់ឆ្នោត​ថ្មីៗ​នេះ បញ្ជាក់ថា​ប្រសិនបើ​គម្រោង​នេះ​អាច​កើតឡើង​មែន​នោះ វា​ក៏​អាចជួយ​បង្កើត​សន្តិភាព និង​បន្ធូរ​ប​ន្ធ​យ​កំដៅ​ន​យោ​យ​បាយ​នៅ​ឧបទ្វីប​កូរ៉េ​បាន​ផងដែរ បើទោះជា​បច្ចុប្បន្នកំពុង​មាន​ជម្លោះ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​ក៏ដោយ​។​

​សូមបញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨​ខាងមុខ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ទីក្រុង Pyeongchang ប្រទេស​កូរ៉េខាងត្បូង​នោះ ក៏បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ជាប់​របង​កូរ៉េខាងជើង​ចូលរួម​ផងដែរ​។ លើសពីនេះទៅទៀត​នោះ កូរ៉េខាងត្បូង​ក៏បាន​បង្ហាញ​កាយវិការ​សន្តិភាព​មួយ​ដោយ​អនុញ្ញាត​ឲ្យ​ក្រុម​អត្ត​ព​លិ​ក​កូរ៉េខាងជើង​អាច​ឆ្លងតាម​ច្រកព្រំដែន​ដែលជា​តំបន់​ការពារ​ដ៏​តឹងរឹង​មកកាន់​ទឹកដី​ខ្លួន​បាន បើទោះបីជា​តំបន់​នេះ​ជា​តំបន់ហាមឃាត់​រវាង​ប្រទេស​ទាំងពីរ​ក៏ដោយ​៕


Tag:
 បាល់ទាត់​
  World Cup
  ឧបទ្វីប​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com