កីឡាអន្តរជាតិ
អន្តរជាតិ
Lindelof ចូលរួម​ជាមួយ Man Utd បំបែក​កំណត់ត្រា​ខ្សែការពារ​ថ្លៃ​បំផុត​
15, Jun 2017 , 10:50 am        
រូបភាព
 ក្រុម Manchester United បានប្រកាស​ជា​ផ្លូវការ​នាំយក​កីឡាករ Victor Lindelof ពី​ក្រុម Benfica ដោយ​ជោគជ័យ​ក្នុងនាម​ជា​ខ្សែការពារ​ថ្លៃ​បំផុត​រហូតដល់ ៣១​លាន​ផោន ប្រមាណ​៣៩​លាន​ដុល្លារ និង​ចុះកិច្ចសន្យា​រយៈពេល​៤​ឆ្នាំ នៅ​ទឹកដី Old Trafford​។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ Man Utd។​



 ខ្សែការពារ​សញ្ជាតិ​ស៊ុយអែត​វ័យ​២២​ឆ្នាំ​រូបនេះ បានធ្វើ​ដំណើរ​ទៅ​ទីក្រុង Manchester កាលពី​ថ្ងៃទី​១៤ ខែមិថុនា​ម្សិលមិញ​ដើម្បី​ពិភាក្សា​ពី​លក្ខខណ្ឌ​ផ្ទាល់ខ្លួន និង​ពិនិត្យ​សុខភាព ហើយ​រូបគេ​នឹងចូលរួម​ជាមួយ​បិសាច​ក្រហម​ក្នុង​ដំណើរ​ប្រកួត​មិត្តភាព​រដូវក្តៅ​នៅ​សហរដ្ឋអាមេរិក​ផងដែរ​នា​ខែកក្កដា​ខាងមុខនេះ​។​
  
 
Lindelof ដែល​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​១២​លើក និង​ក្រុម Benfica ៤៨​ប្រកួត បាន​ក្លាយជា​ខ្សែការពារ​ថ្លៃ​ជាងគេ និង​បាន​បំបែក​កំណត់ត្រា​ចាស់​របស់​កីឡាករ Rio Ferdinand ដែល Man Utd បាន​ទិញ​ពី Leed Unitd ក្នុងតម្លៃ​២៩.១​លាន​ផោន ប្រហែល​៣៧​លាន​ដុល្លារ កាលពី​ឆ្នាំ​២០០២៕
 








Tag:
 បាល់ទាត់​
  Manchester United
  Victor Lindelof
© រក្សាសិទ្ធិដោយ thmeythmey.com