ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្ត្រី​លេង​កីឡាអត្តពលកម្ម ងាយ​នឹង​របួស​នៅ​សរសៃ​ខ្វែង​នៅ​ជង្គង់​ណាស់​
17, Dec 2023 , 10:59 pm        
រូបភាព
​ការដែល​មាន​របួស​ស​រ​សៃ​ខ្វែង​ក្នុង​ជង្គង់​ភាគច្រើន​កើតឡើង​នៅពេល​លេង​កីឡា ដោយសារតែ​ការរត់​សុខ​ស្រាប់តែ​ឈប់ លោត​ពីលើ​ទី​ខ្ពស់ ឬ​ផ្លាស់ប្តូរ​គោលដៅ​រត់​ដូចជា លេង​កីឡា​វាយ​បាល ទាត់​បាល វាយ​តេ​នី​ស និង​បាល់ទះ​ជាដើម​។​



​យ៉ាងណាមិញ មនុស្ស​ស្រី​ទំនងជា​អាចមាន​បញ្ហា​របួស​សរ​សៃ​ខ្វែង​នេះ​ច្រើនជាង​បុរស ដោយសារតែ​ពួកគេ​ចូលរួម​លេង​កីឡា​ដូចគ្នា​។ ជាទូទៅ សម្រាប់​ស្ត្រី​លេង​កីឡាអត្តពលកម្ម អាចមាន​អតុល្យភាព​កម្លាំង​ភ្លៅ​របស់​ពួកគេ ជាពិសេស​សាច់ដុំ​ភ្លៅ​មុខតែ​ម្តង ដែល​កម្លាំង​របស់​វា​ខ្លាំង​ជាង​សាច់ដុំ​ភ្លៅ​ខាងក្រោយ​ទៅទៀត​។ ចំពោះ​សាច់ដុំ​ភ្លៅ​ខាងក្រោយ​វិញ វា​មាន​នាទី​ជួ​បង្ការ​កុំ​ឲ្យ​ឆ្អឹង​ស្មងជើង​ធ្វើ​ចលនា​ខ្លាំងពេក​។ ហេតុផល​នេះហើយ ទើប​ធ្វើ​ឲ្យ​ស្ត្រី​ងាយ​នឹងរង​ការ​របួស​សរសៃ​ខ្វែង​ក្នុង​ជង្គង់​។​

​ការស្រាវជ្រាវ​បាន​និយាយថា ការហ្វឹកហាត់​កម្លាំង​សាច់ដុំ​នៅ​ជើង ត្រគាក និង​ខ្នង​ចំហៀង ព្រមទាំង​វិធី​លោត ឲ្យ​បាន​ត្រឹមត្រូវ ប្រហែលជា​អាចជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​របួស​សរសៃ​ខ្វែង​ក្នុង​ជង្គង់​លើ​ស្ត្រី​លេង​កីឡាអត្តពលកម្ម​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com