កីឡាអន្តរជាតិ
អន្តរជាតិ
Everton ស្វាគមន៍​សមាជិក​ថ្មី​ពីររូប ខ្សែបម្រើ Klaassen និង អ្នកចាំទី Pickford
16, Jun 2017 , 2:13 pm        
រូបភាព
Everton ទិញ​បាន​ប្រធាន​ក្រុម Ajax កីឡាករ Davy Klaassen ក្នុងតម្លៃ ២៣.៦​លាន​ផោន ប្រហែល​៣០​លា​ដុល្លារ និង​អ្នកចាំទី​របស់ Sunderland កីឡាករ Jordan Pickford ក្នុងតម្លៃ​ជា​កំណាត់​ត្រា ២៥​លាន​ផោន ជិត​៣២​លាន​ដុល្លារ​មុន​បើក​រដូវ​កាល​ថ្មី​។ នេះ​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ​ផ្លូវការ Everton ។



ខ្សែបម្រើ​អន្តរជាតិ​ហូ​ឡង់​នេះ ធ្លាប់​បង្ហាញខ្លួន​ឲ្យ Ajax Amsterdam ១៦៣​ដង ស៊ុត​បញ្ចូល​ទី​៤៩​គ្រាប់ និង​ជួយ​ក្រុម​នេះ​ឈ្នះ​ជើងឯក​លី​ក​កំពូល Eredivisie ៣​សម័យកាល​ផងដែរ​។​

Klaassen បាន​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសន្យា​នៅ​ទឹកដី​ថ្មី Goodison Park រយៈពេល​៥​ឆ្នាំ​។ វត្តមាន​រូបគេ​សម្រាប់​ក្រុម​ក្នុង​ក្របខណ្ឌ Premier League​នា​រដូវ​កាល​ក្រោយនេះ ប្រហែលជា​នឹង​អាច​ជំនួស​តំណែង Ross Barkley ដែល​មិន​ព្រម​ចុះកិច្ចសន្យា​ថ្មី ហើយក៏​ប្រហែលជា​ចាកចេញ​ដែរនោះ​។​



​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​ជា​សមាជិក​ទី​២​ហើយ បន្ទាប់ពី​អ្នកចាត់ការ​ទូទៅ​លោក Ronald Koeman បានបញ្ចប់​ការផ្ទេ​ដើម្បី​នាំយក​អ្នកចាំទី Jordan Pickford មក​ចូលរួម​ជាមួយ Everton ក្នុងតម្លៃ​កំណត់ត្រា ក្នុងនាម​ជា​អ្នកចាំទី​ថ្លៃ​ជាងគេ​នៅ​ចក្រភព​អង់គ្លេស​៕



​ខាងក្រោម​នេះ​ជា​កីឡាករដែលបានផ្ទេ​នាពេល​កន្លងមក​៖

Davy Klaassen ផ្ទេ​ពី Ajax ទៅ Everton តម្លៃ ២៣.៦​លាន​ផោន
Jordan Pickford ផ្ទេ​ពី Sunderland ទៅ Everton តម្លៃ ២៥​លាន​ផោន
Harry Maguire ផ្ទេ​ពី Hull City ទៅ Leicester City តម្លៃ ១៧​លាន​ផោន​
Victor Lindelof ផ្ទេ​ពី Benfica ទៅ Manchester United តម្លៃ ៣១​លាន​ផោន​
Ederson Moraes ផ្ទេ​ពី Benfica ទៅ Manchester City តម្លៃ ៣៥​លាន​ផោន​


Tag:
 បាល់ទាត់​
  Everton
  ទិញដូរ​កីឡាករ​
  Davy Klaassen
  Jordan Pickford
© រក្សាសិទ្ធិដោយ thmeythmey.com