ជាតិ
សង្គមជាតិ
សិស្ស​ទី​១២​ត្រូវ​ត្រៀមខ្លួន​ដូចម្តេចខ្លះ ដើម្បី​យកបាន​ពិន្ទុ​ខ្ពស់​មុខវិជ្ជា​ភាសា​ខ្មែរ​?
17, Jun 2017 , 9:19 am        
រូបភាព
ដោយ:
​អ្នកស្រី កង សុខុម ប្រធាន​បច្ចេកទេស​ភាសា​ខ្មែរ​នៃ​វិទ្យាល័យ​បាក់​ទូក បាន​រៀបរាប់ថា​ភាសា​ខ្មែរ ជា​មុខវិជ្ជា​ដែល​ពិបាក ដូច្នេះ​ទាមទារ​ឲ្យ​សិស្ស​ព្យាយាម និង​ត្រូវ មានចំណេះដឹង​មូលដ្ឋាន ស្តាប់ សរសេរ សួរ ដោយ​ខ្លួនឯង និង​ការគិត​ពិចារណា​។



​ជា​គ្រូបង្រៀន​ភាសា​ខ្មែរ​នៅ​វិទ្យាល័យ​បាក់​ទូក​ផង អ្នកគ្រូ សុខុម បន្ថែមទៀតថា ប្រធាន​បច្ចេកទេស​ភាសា​ខ្មែរ នៃ​វិទ្យាល័យ​បាក់​ទូក​រូបនេះ​បន្តថា សិស្ស​ត្រូវ​រៀន​ស្តាប់​ឲ្យ​បាន​ច្រើន​អាន​ឲ្យ​បាន​ច្រើន និង​កត់ត្រា​នូវ​អ្វីដែល​គ្រូ​បាន​ពន្យល់ ហើយ​សិស្ស​ត្រូវ​ចេះ​ពី​ក្បួន ខ្នាត​និង​រចនាសម្ព័ន្ធ​នៃ​សំណេរ​តែងសេចក្តី ដែល​រួមមាន​សេចក្តី​ផ្តើម តួ​សេចក្តី និង​សេចក្តី​បញ្ចប់​។

​អ្នកគ្រូ សុខុម ស្នើ​ឲ្យ​សិស្ស​ដែល​ត្រៀមប្រឡង​បាក់​ឌុប​ក្នុង​ខែសីហា​ខាងមុខ សិស្ស​ត្រូវ​ខំប្រឹងប្រែង​រៀនសូត្រ​ឲ្យ​មែនទែន ដើម្បី​ទទួលបាន​លទ្ធផល​ល្អ ដែល​បានខ​រៀន​រយៈពេល​១២​ឆ្នាំ​មកហើយ​នោះ​។​

​សូម​អញ្ជើញ​ស្តាប់​ការពន្យល់​របស់ អ្នកគ្រូ កង សុខុម ដូចតទៅ​៖







Tag:
 កង សុខុម​
 ​ ភាសា​ខ្មែរ​
 ​ អប់រំ​
 ​ បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com