កីឡាអន្តរជាតិ
អន្តរជាតិ
Usain Bolt បញ្ចុះបញ្ចូល​ឲ្យ Sanchez ចេញពី Arsenal ទៅ Man Utd
16, Jun 2017 , 4:15 pm        
រូបភាព
​កំពូល​អ្នករត់​ប្រណាំង​ពិភពលោក Usain Bolt ណែនាំ Alexis Sanchez ឲ្យ​បោះបង់ចោល​ក្រុម​កាំភ្លើង​ធំ Arsenal  ហើយ​ទៅ​ចូលរួម​ជាមួយ Manchester United វិញ​។​



​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ី​លី វ័យ​២៨​ឆ្នាំ​រូបនេះ នឹង​ផុត​កិច្ចសន្យា​ជាមួយ Arsenal នៅ​រដូវក្តៅ​ខាងមុខនេះ ហើយ​រូបគេ​ក៏​មិនទាន់​សម្រេចចិត្តថា​ត្រូវ​បន្ត ឬ​ចាក​ចេញពី​ទឹកដី Emirates ​រឺ​យ៉ាងណាទេ ស្រប​ពេលដែល​ក្រុម​ក្នុង​ក្របខណ្ឌ Premier League មួយ​នេះ​ក៏​មិនមាន​កៅអី​នៅ UEFA Champion League រដូវ​កាល​ក្រោយ​ផងដែរ​នោះ​។ 

​ដោយ​មើលឃើញថា អតីត​សមាជិក​ក្រុម Barcelona នេះ​នៅ​ស្រពេចស្រពិល​ពី​អា​នាគ​ត​ខ្លួន​នោះ  ម្ចាស់​មេដាយមាស​វិ​ញ្ជា​សា​រត់ប្រណាំង​អូឡាំពិក Usain Bolt បាន​បញ្ចុះបញ្ចូល​រូបគេ​ឲ្យ​ទៅ​ចូលរួម​ក្នុង​ទឹកដី Old Trafford វិញ នៅ​រដូវ​កាល​ក្រោយនេះ​។​



​ស្តេច​ល្បឿន​សញ្ជាតិ​ចា​ម៉ៃ​ការ វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​ប្រាប់ Fox Sport Vivo ថា​៖«​ខ្ញុំ​ដឹងថា​គាត់​លេង​ឱ្យ Arsenal ប៉ុន្តែ​គាត់​គួរតែ​ចាកចេញ​។ គាត់​នឹង​រឹតតែ​អស្ចារ្យ​ថែមទៀត​បើ​គាត់​ទៅ​ចូលរួម​ជាមួយ Man Utd ហើយ​គាត់​ជា​កីឡាករ​ដែល​ពូកែ​គ្រប់គ្រង​បាល់ និង​តែងតែ​បង្កើត​ឱកាស​ស្ទើ​គ្រប់​ការប្រកួត​»​។​

​ម្ចាស់​ជើងឯក​រត់ប្រណាំង​ចម្ងាយ​១០០ និង​២០០​ម៉ែត្រ​នេះ គឺជា​អ្នកគាំទ្រ​ផ្តា​ប់​មុខ​មួយរូប​របស់​ក្រុម Manchester United នេះ​យូរ​មកហើយ ហើយ​កាលពី​ថ្មីៗ​នេះ​ក៏​លេច​លឺថា​រូបគេ​ចង់​ចូលនិវត្តន៍​ពី​ជា​ជីព​រត់ប្រណាំង​ទៅធ្វើជា​កីឡាករ​បាល់ទាត់ និង​ចង់​លេង​ក្រោម​ការគ្រប់គ្រង​របស់​អ្នកចាត់ការ​ទូទៅ​លោក Jose Mourinho ថែម​ទៀតផង​៕


Tag:
 បាល់ទាត់​
  Usain Bolt
  Alexis Sanchez
© រក្សាសិទ្ធិដោយ thmeythmey.com