ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
លោក William A. Heidt និយាយជាភាសាខ្មែរពីការខិតខំរបស់អាមេរិកជួយខេត្តសៀមរាប
16, Jun 2017 ,
5:21 pm
រូបភាព
×
ដោយ:
សៀមរាប៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានជ្រើសរើសយកខេត្តសៀមរាប ដើម្បីប្រារព្ធពិធីអបរសាទរ«ទិវាអាមេរិក» (America Day) ។ ស្ថានទូតនេះ បានរៀបចំកម្មវិធីនានានៅក្នុងខេត្តសៀមរាប ដើម្បីអបអរទិវាអាមេរិក មានដូចជាកម្មវិធីពិព័រណ៍ការសិក្សានៅអាមេរិក និងពិធីជប់លៀង ដោយមានវត្តមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ចូលរួមផងដែរ។
ឆ្លៀតពេលប្រារព្ធ«ទិវាអាមេរិក» នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៣ ខែមិថុនា លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បាននិយាយពីជំនួយរបស់ប្រទេសមហាអំណាចមួយនេះ សម្រាប់ចូលរួមអភិវឌ្ឍខេត្តសៀមរាប។ នៅក្នុងខេត្តនេះ លោកថា រដ្ឋាភិបាលអាមេរិក បានជួយផ្នែកសេវាសុខាភិបាល ផ្នែកវប្បធម៌ កសិកម្ម និងការអប់រំ តាមរយៈការផ្តល់អាហារូបករណ៍សិស្សនៅខេត្តនេះទៅសិក្សានៅអាមេរិក។
ជាងនេះទៅទៀត លោកបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកជំនួញអាមេរិក បានមកវិនិយោគនៅខេត្តសៀមរាបជាបន្តបន្ទាប់ ដោយបង្កើតការងារសម្រាប់ប្រជាជនខ្មែរជាច្រើនកន្លែង និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុក។ លោកឯកអគ្គរដ្ឋទូត ក៏បានឲ្យដឹងផងដែរថា កាលពីឆ្នាំ ២០១៦ ភ្ញៀវទេសចរអាមេរិកជាង ២ សែននាក់ បានមកទស្សនាកម្ពុជា៕
សូមទស្សនាលោកឯកអគ្គរដ្ឋទូតដែលមានភរិយាជាជនខ្មែរ និយាយជាភាសាខ្មែរខាងក្រោម៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
William A. Heidt
ទូតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
8 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម