ជាតិ
សង្គមជាតិ
សាស្ត្រាចារ្យ ជ័យ ថា​វី ប្រាប់​ពី​វិធីសាស្ត្រ​រៀន​មុខវិជ្ជា​គីមី ឲ្យ​បាន​និទ្ទេស​ល្អ​
18, Jun 2017 , 9:19 am        
រូបភាព
ដោយ:
​លោក​សាស្ត្រាចារ្យ ជ័យ ថា​វី បាន​និយាយថា​ដើម្បី​ឲ្យ​ការប្រឡង​គីមី ក៏ដូចជា​មុខវិជ្ជា​ផ្សេងៗ​ទទួលបាន​លទ្ធផល​ល្អ ទាមទារ​ឲ្យ​សិស្ស​ចាំបាច់​ត្រូវ​រៀន​ឲ្យ​បាន​ទៀងទាត់ និង​ចាប់ផ្តើម​តាំងពីដើម​ឆ្នាំ​មក​។ ត្រង់​ន័យ​នេះ មិនមែន​មានន័យ​សិស្ស​ដែល​មិនសូវ​បាន​រៀន​តាំងពី​ដើមឆ្នាំ អស់​ឱកាស​ដណ្តើមយក​ពិន្ទុ​ខ្ពស់​ក្នុង​ការប្រឡង​បាក់​ឌុប​នាពេលខាងមុខ​នោះទេ ពួកគេ​នៅមាន​ឱកាស ប៉ុន្តែ​ទាមទារ​ឲ្យ​ប្រឹងប្រែង​ជាងគេ​។​



​លោក​សាស្ត្រាចារ្យ​មុខ​វិទ្យា​គីមីវិទ្យា​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​រៀន​គីមី​ឲ្យ​ពូកែ មិនមែន​ជិត​ដល់​ថ្ងៃ​ប្រឡង​យើង​មក​រៀន​ទេ​។ គេ​ត្រូវ​រៀន​រយៈពេល​មួយឆ្នាំ​ពេញ​។ ការរៀន គឺ​យើង​សន្សំ​តក់ៗ ម្តង​យើង​បាន​មួយ​ចំណុច ម្តង​មួយ​ចំណុច ហើយ​គួបផ្សំ​នឹង​ទេពកោសល្យ​គ្រូបង្រៀន​»​។

​ក្រៅពី​ប្រឹងប្រែង​រៀន​តាំងពី​ដើមឆ្នាំ​លោក​សាស្ត្រាចារ្យ​រូបនេះ​បាន​ណែនាំ​ឲ្យ​សិស្ស ដែល​នឹងត្រូវ​ប្រឡង​បាក់​ឌុប ដែល​នឹង​ប្រព្រឹត្ត​ទៅក្នុង​សីហា​ខាងមុខនេះ ថែរក្សា​សុខភាព​របស់​ខ្លួន​ឲ្យ​បានល្អ​ដែរ ចៀសវាង​ធ្លាក់ខ្លួន​ឈឺ ខកខាន​ការរៀនសូត្រ ឬ​ការប្រឡង​ណាមួយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក សាស្ត្រាចារ្យ ជ័យ ថា​វី ក៏​ណែនាំ​សិស្ស​ចៀសវាង​ការប្រើ​ទូរ​សព្ទ​ថត​មេរៀន​។ លោក ជ័យ ថា​វី យល់ថា ការថត​មេរៀន​ជំនួស​ឲ្យ​ការកត់ត្រា​បែបនេះ នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​លទ្ធផល​នៃ ការសិក្សា​ទៅវិញ ពីព្រោះ​មិនបាន​ហ្វឹកហាត់​សរសេរ និង​ពិចារណា​លំ​ហាត់​ដែល​ខ្លួន​បាន​ថត​នោះ​។

​ខាងក្រោម​នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់លោក​សាស្ត្រាចារ្យ ជ័យ ថា​វី​៖


 





Tag:
 ជ័យ ថា​វី​
 ​ អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com