ជាតិ
ប្រាសាទបន្ទាយក្តី​មាន​ភាពស្រស់ស្អាត​គួរ​ឲ្យ​ចង់​ទស្សនា​
19, Jun 2017 , 8:39 am         3693
រូបភាព
​សៀមរាប​៖ ប្រាសាទបន្ទាយក្តី​មាន​ទីតាំង​ស្ថិតនៅ​ខាងលិច​ស្រះស្រង់ និង​ជ្រុង​អាគ្នេយ៍​ជាប់​ប្រាសាទតាព្រហ្ម​។ ប្រាសាទ​នេះ​មាន​ភាព​ស្រដៀង​នឹង​ប្រាសាទតាព្រហ្ម​ដែរ តែមាន​ទំហំ​តូច​ជាង​។ តាម​ឯកសារ ប្រាសាទបន្ទាយក្តី​សាងសង់ឡើង​នៅ​សតវត្សរ៍​ទី​១២ និង​ដើម​សតវត្សរ៍​ទី​១៣ ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។


​តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា បាន​បញ្ជាក់ថា ប្រាសាទបន្ទាយក្តី បាន​សាងសង់ឡើង​នៅលើ​ប្រាសាទ​ចំណាស់​មួយ ដែលមាន​អាយុ​ចាស់​ជាង​សតវត្សរ៍​ទី​១២ ដោយសារ​គេ​ឃើញ​គ្រឹះ​នៃ​ប្រាសាទ​មួយទៀត ក្រោម​គ្រឹះ​នៃ​ប្រាសាទបន្ទាយក្តី ដែល​គេ​សន្និដ្ឋានថា​វា​មាន​ទំនាក់ទំនង​ទៅនឹង​ភូមិ​កុដិ តាំងពី​សម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី​២៕

​សូម​ទស្សនា​រូបភាព​ខ្លះៗ​នៃ​ប្រាសាទបន្ទាយក្តី​ដូចតទៅ​





























Tag:
 ប្រាសាទបន្ទាយក្តី​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង