ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​នោម និង​បន្ទោបង់ ញឹក​ញ៉ាប់​ប៉ុណ្ណា​ទើប​ហៅថា​ធម្មតា​?
19, Jun 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ទម្លាប់​នៅពេល​ព្រឹក​សម្រាប់​មនុស្ស​ភាគច្រើន អាចជា​ការតាំង​សមាធិ ការ​បន់ស្រន់ និង​ការហាត់​យូ​ហ្គា ប៉ុន្តែ​អ្នកខ្លះ​ទៀត បែរជា​ត្រូវ​ទៅ​បន្ទប់ទឹក​ដើម្បី​បន្ទោបង់​ទៅវិញ​។ បើសិនជា​អ្នក​គិតថា យើង​កំពុងតែ​និយាយ​រំខាន​អំពី​ការ​នោម និង​បន្ទោបង់​ច្រើនពេក​នោះ អ្នក​ប្រហែលជា​យល់​ខុស​ហើយ​។​



​រាល់​អ្វី​គ្រប់យ៉ាង​ដែល​ចេញពី​ក្នុង​ខ្លួន​យើង​គឺជា​ព័ត៌មាន​ដ៏​សំខាន់​មួយ​ដែល​អាច​ប្រាប់​យើង​យ៉ាងច្រើន​អំពី​ស្ថានភាព​សុខភាព​ទូទៅ​បាន​។ ជាក់​ស្តែក​ចំពោះ​ភាព​ញឹកញាប់​នៃ​ការ​នោម និង​បន្ទោបង់​តែម្តង​។ រាងកាយ​របស់​មនុស្ស​ម្នាក់ៗ​តែងតែមាន​ភាព​ពិសេស​រៀងៗ​ខ្លួន​។​

​តើ​អ្នក​គួរតែ​ប​ន្តោ​បង់​ញឹកញាប់​ប៉ុណ្ណា​ទៅ​?


    រឿង​ដែល​ល្អ​នោះ​គឺថា អ្នក​គួរតែ​បន្ទោបង់​យ៉ាងហោចណាស់ ១ ទៅ​២​ដង​ក្នុង​មួយថ្ងៃ ប៉ុន្តែ​បើសិនជា​អ្នក​អាច​គ្រប់គ្រង​បាន​មួយថ្ងៃ​ម្តងនោះ វា​ក៏​កាន់តែ​ល្អ​ដែរ​។​
    បើសិនជា​អ្នក​អាច​បន្ទោបង់​បានតែ​ម្តង​ក្នុង​រយៈពេល ៤​ថ្ងៃ នោះ​អ្នក​កំពុងតែ​ទល់លាមក​ហើយ​។ ម្យ៉ាងវិញទៀត បើសិនជា​អ្នក​បន្ទោបង់​រាក​សុទ្ធតែ​ទឹក​ច្រើនជាង​បី​ដង​ក្នុង​មួយថ្ងៃ មានន័យថា​អ្នក​កំពុង​តែមាន​បញ្ហា​រាករូស​ហើយ​។​
    ខណៈពេលដែល​ស្ថិតក្នុង​បន្ទប់ទឹក អ្នក​មិនគួរណា​ប្រឹង​ដើម្បី​ឲ្យ​លាមក​ចេញ​ឡើយ ព្រោះ​វា​ជា​សញ្ញា​បញ្ជាក់​អំពី​ការ​ទល់លាមក​ដែរ​។ វា​គួរតែ​ចេញមក​ដោយ​ធម្មតា និង​ខ្លួនឯង ហើយក៏​មិនបាច់​មានការ​បង្ខំ​អ្វី​ដែរ​។​
    ចូរ​ចាំ​ជានិច្ច​ថា រាងកាយ​នឹង​បញ្ជូន​សញ្ញា​ប្រាប់​អ្នក​នៅពេល​បន្ទោបង់​។​

​តើ​គួរ​នោម​ញឹកញាប់​ប៉ុណ្ណា​ទៅ​?

    ចំនួន​ដង​ដែល​អ្នក​នោម​ក្នុង​រយៈពេល ២៤​ម៉ោង​ក៏​ជា​រឿង​មួយ​សំខាន់​ដែរ​។ វា​ត្រូវបាន​គេ​ចាត់ទុកថា​ធម្មតា​ក្នុងពេលដែល​អ្នក​អាច​នោម​បាន​ពី ៦ ទៅ​៨​ដង​ក្នុង​មួយថ្ងៃ​។​
    បើសិនជា​អ្នក​នោម​ញឹក រឿង​នោះ​ច្រើនតែ​បណ្តាលមកពី​ការ​ញ៉ាំ​រប​ស់មានជាតិ​បញ្ចុះ​ទឹកនោម​ដូចជា កាហ្វេ​អ៊ី​ន មាន​ផ្ទៃពោះ ឬ​មាន​បញ្ហា​លេច​នោម​ដោយ​មិនដឹង​ខ្លួន​។​
    ការ​ដែលមាន​អារម្មណ៍​ថា​នោម​ក្រហាយៗ ជា​សញ្ញា​បញ្ជាក់​អំពី​ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកនោម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com