ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើដែលជួយអ្នកឲ្យគេងលក់ស្រួល
× ចំពោះអ្នកដែលមានបញ្ហាគេងមិនលក់នៅពេលយប់ អាចដោះស្រាយបានហើយ។ អ្នកគ្រាន់តែបរិភោគផ្លែឈើទាំងនេះ នោះអ្នកនឹងអាចគេងលក់យ៉ាងស្រួល។ តើមានអ្វីខ្លះទៅ?
អ្នកអាចញ៉ាំចេកបាន ព្រោះវាមានសារធាតុដែលអាចជួយកែសម្រួលដំណេករបស់អ្នកបាន។ ជាហេតុដែលធ្វើឲ្យអ្នកអាចគេងលក់ដល់ពេលព្រឹក។
សាឡាត ជាបន្លែដែលអ្នកគួរតែបរិភោគ ព្រោះវាអាចនិយាយបានថាជាថ្នាំសណ្តំ ដែលអាចជួយបន្ធូរខួរក្បាលអ្នក។ ដូចនេះ អ្នកនឹងអាចឆាប់គេងលក់នៅពេលយប់។
ផ្លែឈើរី ក៏ជាផ្លែឈើដែលអាចជួយអ្នកឲ្យគេងលក់ស្រួលដូចគ្នា។
នៅក្នុងឈីស មានកាល់ស្យូម ដែលអាចជួយធ្វើឲ្យអ្នកអាចចូលគេងបានយ៉ាងលឿនជាមិនខាន។
ម្នាស់ នឹងធ្វើឲ្យអ្នកដែលមានអាការៈគេងមិនលក់ ទៅជាគេងលក់បានយ៉ាងលឿនជាទីបំផុត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com