ជាតិ
ឱកាស​សម្រាប់​និស្សិត​កម្ពុជា ក្នុងការ​ប្រជែង​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​សិក្សា​នៅ​ឡាវ​
20, Jun 2017 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ស្ដីពី​ការប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨​។ អាហារូបករណ៍​នេះ ផ្ដល់ជូន​នូវ​មុខជំនាញ​សម្រាប់​សិក្សា​រួមមាន ភាសា និង​អក្សរសាស្ត្រ​ឡាវ ព័ត៌មានវិទ្យា គ្រប់គ្រង​ព្រៃឈើ សេដ្ឋកិច្ច​ជនបទ និង​ការច្នៃ​កសិផល សេដ្ឋកិច្ច ពាណិជ្ជកម្ម ស្ថាបត្យកម្ម ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ និង​សំណង់​ស៊ីវិល​។​



​សម្រាប់​ឆ្នាំ​សិក្សា ២០១៧-២០១៨​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ដើម្បី​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ឡាវ​។ អាហារូបករណ៍ ផ្ដល់​សម្រាប់​និស្សិត​កម្ពុជា ដែលមាន​បំណង​ចង់​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​ឡាវ​។​

​អាហារូបករណ៍​ខាងលើនេះ ផ្ដោត​ទៅមុខ​ជំនាញ​មួយចំនួន​រួមមាន ភាសា និង​អក្សរសាស្ត្រ​ឡាវ ព័ត៌មានវិទ្យា គ្រប់គ្រង​ព្រៃឈើ សេដ្ឋកិច្ច​ជនបទ និង​ការច្នៃ​កសិផល សេដ្ឋកិច្ច ពាណិជ្ជកម្ម ស្ថាបត្យកម្ម ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ និង​សំណង់​ស៊ីវិល​។​

​សម្រាប់​លក្ខខណ្ឌ​នៃ​ការចុះឈ្មោះ បេក្ខជន​ទាំងពីរ​ភេទ​ត្រូវមាន​សញ្ជាតិ​ខ្មែរ មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​មានតម្លៃ​ស្មើ​។ ជាពិសេស បេក្ខជន​ទាំងពីរ​ភេទ​ត្រូវមាន​អាយុ​មិន​លើសពី​៣៥​ឆ្នាំ និង​មាន​សុខភាព​ល្អ​។​

​បេក្ខជន​ទាំងអស់ អាចដាក់​ពាក្យ​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃទី ៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​។ សម្រាប់​អាសយដ្ឋាន​អគារ លេខ​២៣ ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ដោយឡែក​សម្រាប់​កាលបរិច្ឆេទ​ប្រឡង នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០១៧៕


Tag:
 អាហារូបករណ៍​
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com