រថយន្ត
អត្ថបទពាណិជ្ជកម្ម
សារព័ត៌​មាន​ថ្មីៗ​ប​ង្កើត​ទំព័រ​​ពិសេ​ស​(Au​tomobile Stories)​រៀងរា​ល់ថ្ងៃ​ចន្ទ​
30, Jun 2017 , 8:59 am        
រូបភាព
ដោយ:
​ក្នុងន័យ​ឆ្លើយតប​ទៅនឹង​ទីផ្សារ​នៃ​កំណើន​រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកអាន ​ដែល​ចង់ដឹង​ព័ត៌មាន​ជុំវិញ​វិស័យ​រថយន្ត​នោះ សារព័ត៌មាន​ថ្មីៗ​សម្រេច​បង្កើត​ទំព័រ​ពិសេស​មួយ​ និយាយ​ពី​វិស័យ​យានយន្ត​ នៅ​រៀងរាល់ថ្ងៃ​ចន្ទ ​ពី​ម៉ោង​៧​ ​ដល់​ម៉ោង​៩​យប់​។ កម្មវិធី​នេះ​ នឹង​ចាប់​ផ្តើមឡើង​នៅ​ថ្ងៃ​ចន្ទ ​ទី​២២ ​ខែឧសភា ​ឆ្នាំ​២០១៧​។

​ក្នុង​រយៈពេល២ម៉ោង​នេះ សារព័ត៌មាន​ថ្មីៗ​ផ្តល់​អត្ថបទ​ចំនួន​ពី​៥​ ទៅ​៦​ និយាយ​ទាក់ទង​ទៅនឹង​វិស័យ​យានយន្ត ឬ​ផលិតផល​ទាំងឡាយណា​ ដែល​ទាក់ទង​ទៅនឹង​ឧស្សាហកម្ម​យានយន្ត​។ អត្ថបទ​ទាំងនោះ អាចជាអត្ថបទ​ស្តីពី​ការអប់រំ​របៀប​ប្រើប្រាស់​យានយន្ត អត្ថបទ​សេដ្ឋកិច្ច​ស្តីពី​ទីផ្សារ​យានយន្ត អត្ថបទ​របកគំហើញ​យានយន្ត​ថ្មីៗ អត្ថបទ​ស្តីពី​រថយន្ត​ចាស់ៗ​នៅ​កម្ពុជា និង​ប្រភេទ​អត្ថបទ​ដទៃទៀត​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ សារព័ត៌មាន​ថ្មីៗ​ក៏​សរសេរ​ផងដែរ​ អំពី​ផលិតផល​ទំនើប​ផ្សេងៗ​ដែល​ត្រូវ​ប្រើប្រាស់​នៅក្នុង​រថយន្ត​។ តើ​រថយន្ត​ប្រភេទ​ណា ​គួរប្រើ​ប្រាស់​ផលិតផល​បន្ទាប់បន្សំ​ (​ទឹកអប់ ខ្នើយជើង​ទូរ​សព្ទ ប្រដាប់​បាំង​ថ្ងៃ ប្រដាប់​កល់​ខ្នង​)​បែបណា​?​។

​ខាងក្រោម​នេះ​ លេខ​ទំនាក់ទំនង​សម្រាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ក្នុង​ទំព័រ​ពិសេស (Automobile stories program)៖ 012 900 132


© រក្សាសិទ្ធិដោយ thmeythmey.com