ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេបក្ស​យុវជន​កម្ពុជា ដាក់ពាក្យ​ប្តឹង​មេបក្ស​សង្គ្រោះ​ជាតិ​
20, Jun 2017 , 9:44 am        
រូបភាព
ដោយ: ថ្មីៗ
​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែមិថុនា នេះ បានដាក់​ពាក្យបណ្តឹង​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រឆាំង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​ញុះញង់​ពលរដ្ឋ​ឲ្យ​រើសអើង​បក្សនយោបាយ និង​ពីបទ​រំលោភ​សិទ្ធិពលរ​ដ្ឋ​ខ្មែរ​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​។​



​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ឃុំ​សង្កាត់​កន្លងមក​ផងដែរ​នោះ បានបង្ហាញ​ពី​ការមិន​ពេញចិត្ត​របស់ខ្លួន​ចំពោះ​ការលើកឡើង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នា​វេទិកា​អរគុណ​ម្ចាស់ឆ្នោត កាលពី​ថ្ងៃទី​១២ ខែមិថុនា​។​

​ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​សារព័ត៌មាន និង​វីដេអូ លោក ពេជ្រ ស្រស់ ថា ឯកឧត្តម កឹម សុខា បាន​ប្រើ​សារ​នយោបាយ​ញុះញង់​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​មានការ​រើសអើង​បក្សនយោបាយ​។ «​ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​បាន​រងគ្រោះ​ដោយសារតែ​សារ​នយោបាយ​របស់លោក កឹម សុខា ធ្វើ​ឲ្យ​សកម្មភាព​រាំងស្ទះ និង​មានការ​រើសអើង​ពី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឆ្លុះបញ្ចាំង​ពី​សិទ្ធិ​ធ្វើ​នយោបាយ​មិន​ស្មើភាព​គ្នា​»​។ នេះ​ជាការ​អះអាង​របស់លោក ពេជ្រ ស្រស់ ដោយ​ទាមទារ​រក​យុត្តិធម៌​ឲ្យ​បក្ស​ខ្លួន និង​ឲ្យ​ប្រធាន CNRP ទទួលទោស​តាមផ្លូវ​ច្បាប់​៕


Tag:
 ពេជ្រ ស្រស់​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com