ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បង្កើត​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ផលិតកម្ម ថ្លៃទំនិញ និង​រក​ទីផ្សារ​
20, Jun 2017 , 10:39 pm        
រូបភាព
ប៉ាន សូរសក្តិ (រូបភាពពីក្រសួងពាណិជ្ជកម្ម)
ប៉ាន សូរសក្តិ (រូបភាពពីក្រសួងពាណិជ្ជកម្ម)
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​បង្កើត​ក្រុមការងារ​ឃ្លាំមើល និង​ដោះស្រាយ​បញ្ហា​ផលិតកម្ម និង​ថ្លៃ​មុខទំនិញ​ចាំបាច់​មួយចំនួន​។ នេះ​បើតាម​ប្រកាស​របស់​ក្រសួង ដែល​ចុះ​ថ្ងៃទី​១៦​ខែមិថុនា​។​



​ក្រុមការងារ​នេះ​រួមមាន លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជា​ប្រធាន និង​អនុប្រធាន​ចំនួន​ពីររូប រួមទាំង​សមាជិក​ជាច្រើនរូប​ដែលជា​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង និង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ខេត្ត​។​

​ក្រុមការងារ​នេះ​មាន​ភារកិច្ច​តាមដាន​ស្ថានភាព​ប្រែប្រួល​នៃ​ផលិតកម្ម និង​ទំនិញ​ចរាចរ​លើ​ទីផ្សារ ដូចជា ស្រូវ​អង្ករ ត្រី សាច់មាន់ សាច់ជ្រូក ប្រេងឥន្ធនៈ និង​ដំឡូង​មី​។ ក្រុមការងារ​នេះ​ក៏ត្រូវ​ដាក់ចេញ​វិធានការ​ចាំបាច់​របស់ខ្លួន និង​សហការ​ជាមួយ​ស្ថាន​ប័ន​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម ថ្លៃទំនិញ និង​រក​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស​។​
​បើតាម​ប្រកាស​ខាងលើ ក្រុមការងារ​នេះ​អាច​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​ក្រសួងពាណិជ្ជកម្ម ឬ​ថវិកា​របស់​ដៃគូ​អភិវឌ្ឍន៍​នានា និង​ថវិកា​ពី​ប្រភព​ផ្សេងៗ​ទៀត​។​

​គួរ​បញ្ជាក់ថា ក្រុមការងារ​នេះ​ត្រូវបាន​ង្កើ​ត​ឡើង ស្រប​ពេលដែល​បញ្ហា​ទីផ្សារ​លក់​កសិផល​រប​ស់​កសិករ​, បញ្ហា​ថ្លៃដើម​ផលិត​ខ្ពស់ កំពុង​រង់ចាំ​ដោះស្រាយ​។ ចំពោះ​បញ្ហា​ថ្លៃទំនិញ ថ្លៃ​សាច់ជ្រូក គឺជា​ឧទាហរណ៍​ជាក់ស្ដែង​មួយ ដែល​ថ្លៃ​សាច់ជ្រូក​ដាក់លក់​លើ​ទីផ្សារ​នៅតែមាន​តម្លៃ​ខ្ពស់ បើ​ទោះ​តម្លៃ​សត្វ​ជ្រូក​រស់​ធ្លាក់​ថ្លៃ​ខ្លាំង​ក៏ដោយ​៕


Tag:
 ថ្លៃទំនិញ​
© រក្សាសិទ្ធិដោយ thmeythmey.com