ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ​បញ្ចេញ​ប្រាក់ ៨​ពាន់​លាន​រៀល ក្នុងការ​ដេញថ្លៃ​ខែ​នេះ​
21, Jun 2017 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តាមរយៈ​ការដេញថ្លៃ​លើក​ទី​៩​ក្នុង​ខែ​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ចេញ​ប្រាក់រៀល​ចំនួន ៨ ពាន់​លាន​រៀល (​ជាង ១,៩៧ លាន​ដុល្លារ​) ។​



​បើតាម​សេចក្ដីជូនដំណឹង​របស់​ធនាគារជាតិ នៅ​ថ្ងៃទី​២០​ខែមិថុនា មាន​គ្រឹះស្ថាន​តែមួយ​ប៉ុណ្ណោះ​ចូលរួម​ដេញថ្លៃ ដែល​ដេញ​បាន​ប្រាក់ ៨​ពាន់​លាន​រៀល ជាមួយ​អត្រា​ការប្រាក់ ៣​ភាគរយ​ក្នុង​មួយឆ្នាំ​។​

​ក្នុងការ​ដេញថ្លៃ​ប្រតិបត្តិ​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) លើក​ទី​៩​នេះ ធនាគារកណ្ដាល​ដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់​សរុប ៤០​ពាន់​លាន​រៀល​ដូច​សព្វដង​ដែរ​។ តាមរយៈ​ប្រតិបត្តិការ​នេះ ធនាគារជាតិ​បញ្ចេញ​ប្រាក់រៀល​ទៅ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ខ្វះ​ប្រាក់រៀល​បង្វិល និង​បាន​ចូលរួម​ដេញថ្លៃ ដើម្បី​បង្កើន​ទំហំ​ចរាចរ​សាច់​ប្រាក់រៀល​លើ​ទីផ្សារ​៕


Tag:
 lpco
  ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com