កីឡាជាតិ
ជាតិ
ចំណង​ការទូត​៥០​ឆ្នាំ​៖ U17 កម្ពុជា ស្វាគមន៍ U17 វៀតណាម​នា​ម៉ោង​៦​ល្ងាច​នេះ​
21, Jun 2017 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៧​ឆ្នាំ​របស់​កម្ពុជា ទទួលភ្ញៀវ U17 វៀតណាម ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ ដើម្បី​អបអរ​ខួប​លើក​ទី​៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ​។​



​ថ្វីត្បិតតែ​នេះ​ជា​ជំនួប​មិត្តភាព ប៉ុន្តែ​ក្រុម U17 កម្ពុជា​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជប៉ុន Inoue Kazunori និង U17 វៀតណាម ក្រោម​ការដឹកនាំ​របស់​លោក Phan The Hieu សុទ្ធតែ​ចង់បាន​ជ័យជម្នះ​រៀងៗ​ខ្លួន ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​សម្រាប់​ការប្រកួត​សំខាន់ៗ​នាពេលខាងមុខ​។​

​កីឡាករ U17 របស់​កម្ពុជា រួមមាន​៖ សៀង ច​ន្ធា​, សាន គឹម​ហេង​,​សេត ម៉ាន់​ស៊ូ​ត​, ឈឿង វិ​ស៊ី​នុ​, ត្រាយ វិចិត្រ​, ផុន តៃនិញ​, ពៅ ចាន់​ថេត​, ទូច គីម​ឆាយ​, ផា​ច សុជា​វីឡា​, ថា ច័ន្ទ​រិទ្ធី​, ទុន សុំ​ឆៃ​, ឡុង ម៉េង​ហាវ​, សៀន សុភ​ត្ត្រា​, យឺ សា​ហ្វី​, ទៀត គឹម​ហេង​, ហេង ទីណា​, ហ៊ុល គឹម​ហ៊ុយ​, ផន អយ​៕



Tag:
 U17 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com