ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​ថើប​មាត់​គ្នា អាច​ឆ្លង​ជំងឺរបេង​ដែរ​ទេ​?
24, Oct 2021 , 7:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ទាក់ទង​នឹង​ចម្ងល់​មួយ​នេះដែរ វា​មិន​ដូចគ្នា​នឹង​ជំនឿ​ដែល​មិន​ត្រឹមត្រូវ​និយាយថា ជំងឺរបេង​មិន​ឆ្លង​តាមរយៈ​ការប៉ះពាល់​ខ្លូ​វ​ភេទ និង​មិនមែនជា​ជំងឺ​កាមរោគ​នោះទេ​។ ជាមួយគ្នានេះដែរ បាក់តេរី​ចម្លងជំងឺ​របេង​មិន​ឆ្លង​តាមរយៈ​ការ​ថើប​មាត់ ឬ​ប៉ះពាល់​ស្បែក​ឡើយ​។ តាមពិតទៅ អ្នកខ្លះ​ក៏​គិតថា ជំងឺរបេង​អាច​ឆ្លង​តាមរយៈ​អាហារ និង​ទឹក ប៉ុន្តែ​វា​មិន​អញ្ចឹង​ឡើយ​។ លើសពីនេះទៅទៀត ជំងឺរបេង​មិន​ឆ្លង​តាមរយៈ​ការប៉ះពាល់​របស់របរ​ដូចជា ចាន​បង្គន់ ឬ​ប្រើ​ច្រាស​ដុសធ្មេញ​រួមគ្នា​ឡើយ​។ ប៉ុន្តែ​បើសិនជា​អ្នក​នៅតែ​បារម្ភ​ទៀត យក​ល្អ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​នេះ​ទៅ​។​



​ជំងឺរបេង​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ​បាក់តេរី​ឈ្មោះថា Mycobacterium Tuberculosis​។ បាក់តេរី​មួយ​នេះ​ច្រើនតែ​ប៉ះពាល់​ទៅលើ​សួត ប៉ុន្តែ​ក៏​ប៉ះពាល់​លើ​ខួរក្បាល សន្លាក់ និង​សរីរាង្គ​ផ្សេងៗ​ទៀត​ដែរ​។ ជំងឺរបេង​គឺជា​ជំងឺ​ដែល​ឆ្លង​តាមរយៈ​ខ្យល់អាកាស ដូច្នេះ​អាច​ឆ្លង​បាន​បើសិនជា​មនុស្សម្នា​ក់ដក​ដង្ហើម​ស្រូបយក​បាក់តេរី​បង្ក​រោគរបេង​ដែល​ហោះហើរ​នៅ​កន្លែង​នោះ​។ យ៉ាងណាមិញ វា​ទាល់តែ​មានការ​ទំនាក់ទំនង​ជិតស្និទ្ធ​មួយ​ជាមួយ​អ្នក​ជំងឺរបេង​ដែរ ទើប​ឆ្លង​។ អ្នក​ទំនងជា​ងាយ​កើត​ជំងឺរបេង​បើសិនជា​កំពុងតែ​រស់នៅ​ជាមួយគ្នា ជាពិសេស​អ្នកជំងឺ​នោះ​មិន​ទទួលបាន​នូវ​ការព្យាបាល​។​

​អ្នក​ដែល​ប្រឈម​ខ្ពស់​នឹង​ការបង្ក​រោគរបេង​នេះ​មានដូចជា ទារក​ទើបនឹង​កើត និង​ក្មេង​អាយុ​ក្រោម​៤​ឆ្នាំ ព្រោះតែ​ពួកគេ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ព្រមទាំង​មនុស្ស​ចាស់​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ដែរ​។ បើសិនជា​អ្នក​កំពុង​តែមាន​ជំងឺអេដស៍ ឬ​ធ្លាប់មាន​ជំងឺ​ផ្សេងៗ ឬ​ជំងឺ​ទឹកនោម ឬ​ខ្សោយតម្រងនោម​រ៉ាំរ៉ៃ​ពីមុនមក នោះ​ក៏​ប្រឈម​ខ្ពស់​នឹង​ជំងឺរបេង​ដែរ​។ ដូច្នេះ​បើសិនជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នក​ដែលមាន​ជំងឺរបេង ហើយ​ធ្លាប់មាន​រោគសញ្ញា​របស់​វា យក​ល្អ​គួរតែ​ធ្វើតេស្ត​មើលទៅ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com