ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហាត់​យូ​ហ្គា ហាត់​ក្បាច់​តៃ​ជិ និង​តាំងសមាធិ ល្អ​ចំពោះ​សុខភាព​មនុស្ស​ដូច​ម្តេចទៅ​?
22, Jun 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការស្រាវជ្រាវ​ថ្មី​បាន​ឲ្យ​ដឹងថា នៅពេល​អ្នក​ចង់​ប្រើ​វិធី​បន្ធូរ​អារម្មណ៍​ឲ្យ​ល្អ​នោះ យក​ល្អ​គួរតែ​ទាញ​ប្រយោជន៍​នៃ​ពី​ការហាត់​យូ​ហ្គា និង​តាំ​សមាធិ​ទៅ ព្រោះ​វា​មាន​ផល​ល្អ​ទាំង​សុខភាព​ផ្លូវកាយ និង​ចិត្ត​។​



​អ្នកស្រាវជ្រាវ​បានធ្វើការ​សិក្សា​លើ​មនុស្ស​ប្រមាណ ៨៤៦​នាក់ ដោយ​ពិនិត្យ​ទៅលើ​ហ្សែ​ន​ដែលមាន​ប្រតិកម្ម​លើ​មនុស្ស​ទាំងនេះ នៅពេល​ពួកគេ​ហាត់​យូ​ហ្គា តៃ​ជិ និង​តាំ​សមាធិ ព្រមទាំង​សកម្មភាព​ផ្លូវកាយ​និង​ចិត្ត​ផ្សេងៗ​ទៀត​។ ជា​លទ្ធផល ពួកគេ​រកឃើញថា សកម្មភាព​ទាំងអស់​បាន​កែប្រែ​ប្រតិកម្ម​ម៉ូលេគុល​ក្នុង DNA ដែល​នាំ​ឲ្យ​មាន​សុខភាព​មិនល្អ និង​បាក់​ទឹកចិត្ត​។​

​អ្នកស្រាវជ្រាវ​ម្នាក់​ឈ្មោះថា Ivana Buric ដែលជា​បេក្ខជន​បណ្ឌិត​មួយរូប ជាមួយនឹង មន្ទីរពិសោធន៍ Brain, Belief and Behavior Lab នៅឯ​សាកលវិទ្យាល័យ Coventry ក្នុងប្រទេស​អង់គ្លេស បាន​និយាយថា “​សកម្មភាព​ទាំងអស់​ខាងលើ នឹង​បញ្ចេញ​ម៉ូលេគុល​មួយ​ក្នុង​កោសិកា​របស់​យើង ដែល​វា​អាចមាន​ឥទ្ធិពល​ទៅលើ​អារម្មណ៍​ស្ត្រេ​ស ឬ​ថប់​អារម្មណ៍ តាមរយៈ​ការផ្លាស់ប្តូរ​របៀប​ដែល​ហ្សែ​ន​របស់​យើង​ធ្វើការ​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ទៅ​គឺថា សកម្មភាព​ទាំងអស់​ខាងលើនេះ នឹង​ធ​ញ​វើ​ឲ្យ​ខួរក្បាល​កែប្រែ​ដំណើរ​ការណ៍​របស់ DNA ដែល​ពង្រឹង​ដល់​ភាព​សុខ​សប្បាយ​ខាង​ផ្លូវកាយ និង​ចិត្ត​”​។​

​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Frontiers in Immunology កាលពី​ថ្ងៃទី ១៦ ខែមិថុនា នេះ​តែម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com