ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ចាក់​វ៉ាក់សាំង​ឲ្យ​ក្មេង កុំ​ឲ្យ​គេ​ឈឺ និង​យំ​
25, Oct 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុងតែ​បារម្ភ​អំពី​ការយក​កូន​ទៅ​ចាក់​វ៉ាក់សាំង​មែន​ទេ​? តើ​អ្នក​ពិបាក​នឹង​គ្រប់គ្រង ឬ​គិត​អំពី​ការ​យំ​របស់​កូន​ក្រោយពី​គេ​ចាក់​វ៉ាក់សាំង​រួច​ដែរ​ទេ​? ការចាក់​វ៉ាក់សាំង​អាចជា​រឿង​មួយ​មាន​ភាព​តានតឹង​ខ្លាំង​សម្រាប់​ឪពុកម្តាយ និង​ទារក​ផ្ទាល់ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​សម្រាប់​ទារក ថ្វីបើ​វា​អាចធ្វើ​ឲ្យ​គេ​ឈឺ និង​យំ​ច្រើន​ក៏ដោយ​។ យ៉ាងណាមិញ​បើសិនជា​អ្នក​ចង់​កុំ​ឲ្យ​កូន​ឈឺ និង​យំ​ច្រើន ក្រោយពី​ចាក់​វ៉ាក់សាំង​រួច យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖



​ស្អំ​ទឹកកក​
​បើសិនជា​កូន​ចេញ​ជាការ​ហើម ឡើង​ក្រហម ឬ​រលាក​នៅ​កន្លែង​ដែល​ចាក់​ថ្នាំ​នោះ ចូរ​យក​ថង់​ទឹកកក​មក​ស្អំ​ទៅ ព្រោះ​វា​អាចជួយ​បំបាត់​ការឈឺ​ចាប់បាន​។​

​បី​អង្រួន​គេ​
​ក្រោយពី​ចាក់​វ៉ាក់សាំង​រួច​ភ្លាម ទារក​ត្រូវការ​ការ​ថ្នាក់ថ្នម​ច្រើនជាង​អ្វីៗ​ទាំងអស់ ដូច្នេះ​គួរតែ​ព្យាយាម​បី​អង្រួន​គេ​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាច​បំបាត់​ការឈឺចាប់ និង​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍ល្អ​ឡើងវិញ​បាន​។​

​បំបៅ​ដោះ​
​ការដែល​ឲ្យ​កូន​បៅដោះ​អាច​នឹង​ជួយ​បំបាត់​ការឈឺចាប់​ដោយសារ​ការចាក់​វ៉ាក់សាំង​បាន​។ អ្នកជំនាញ​និយាយថា តា​រក​ដែល​បៅដោះ​ក្នុងពេល​ចាក់​វ៉ាក់សាំង​មិនសូវ​យំ​ឡើយ​។​

​ប្រើ​វិធី​បន្លប់​
​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​កុំ​ឲ្យ​កូន​យំ​ខ្លាំង​ក្រោយពី​ចាក់​វ៉ាក់សាំង​រួច​គឺ​ធ្វើការ​បន្លប់​គេ​។ ចូរ​យក​តុ​ក្ត​តា​ថ្មី​ឲ្យ​គេ​ចាប់​លេង ឬ​បើក​ទូរទស្សន៍​នាទី​កុមារ​ដែល​គេ​ចូលចិត្ត​ជាងគេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com