ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​ពណ៌​របស់​លាមក និង​ទឹកនោម​ក៏​អាច​បញ្ជាក់​អំពី​សុខភាព​បានដែរ​
22, Jun 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ


​តើ​ពណ៌​របស់​លាមក​គួរតែមាន​លក្ខណៈ​ដូចម្តេច​ទៅ​ទើប​ល្អ​?

    ពណ៌​ត្នោត​មានន័យថា វា​ពណ៌​មាន​សុខភាព​ល្អ​
    បើសិនជា​លាមក​ទៅជា​ក្រហម វា​អាចជា​សញ្ញា​បញ្ជាក់ថា មានការ​ហូរឈាម​ក្នុង​ពោះវៀន​ផ្នែក​ខាងក្រោម​
    បើសិនជា​លាមក​ទៅជា​ពណ៌​ត្នោត និង​មាន​ឈាម​ឆ្នូតៗ វា​អាច​បញ្ជាក់ថា មាន​ជំងឺ​រហែក​ក្រសាលគូថ​ហើយ​
    លាមក​ពណ៌​បៃតង​មានន័យថា អ្នក​កំពុង​តែមាន​ជំងឺ​រលាក​ពោះវៀន Crohn’s Disease
    លាមក​ពណ៌​លឿង​បញ្ជាក់ថា មាន​ជំងឺ​ថង់ទឹកប្រមាត់ ឬ​មាន​ព្រូន​
    លាមក​ពណ៌​ស បញ្ជាក់ថា មាន​ជំងឺ​លើ​ថ្លើម ឬ​លំពែង​

​តើ​ទឹកនោម​គួរតែមាន​ពណ៌​អ្វី​ទៅ​?

    ទឹកនោម​ដែលមាន​ពណ៌​លឿងខ្ចី បញ្ជាក់ថា​ប្លោកនោម​ធ្វើការ​បានល្អ និង​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​
    ទឹកនោម​ពណ៌​ថ្លា​ពេក មានន័យថា​អ្នក​ញ៉ាំ​ទឹក​ច្រើន​
    ទឹកនោម​ពណ៌​ផ្កាឈូក​បញ្ជាក់ថា អ្នក​កំពុងតែ​មានការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ឬ​ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខ្មៅ​ច្រើនពេក​
    ទឹកនោម​ពណ៌​ចាស់ មានន័យថា អ្នក​ត្រូវតែ​បង្កើន​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
    ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​ទឹកនោម​អ្នក​ទៅជា​ពណ៌​ខ្មៅ​ចាស់​
    ការប្រើ​ថ្នាំ​ផ្សះ និង​ថ្នាំ​វីតាមីន B កំ​ផ្លេ​ច​ក៏​អាច​បណ្តាល​ឲ្យ​ផ្លាស់ប្តូរ​ពណ៌​របស់​ទឹកនោម​បានដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com