ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឧស្សាហ៍​គេង​បាត់​ដង្ហើម គួរតែ​ដោះស្រាយ​បែបណា​ទៅ​កុំ​ឲ្យ​មាន​បញ្ហា​?
22, Jun 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​អ្នក​ឈប់​ដកដង្ហើម ឬ​ដាច់ដង្ហើម​រយៈពេល​ខ្លី​មួយ​ក្នុងពេល​គេង នោះ​អាចជា​ការ​គេង​បាត់​ដង្ហើម ដែល​វា​អាច​បណ្តាល​ឲ្យ​អស់កម្លាំង និង​យល់ថា​មិនអាច​ធ្វើ​អ្វី​បាន​សោះ​ទោះ​ភ្ញាក់​ពី​គេង​យូរហើយ​ក៏ដោយ​។​



​តើ​អ្នក​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​? National Heart, Lung, and Blood Institute បាន​ណែនាំ​ថា​៖

    ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​ទៀងទាត់ អាចជួយ​ប្រាកដថា អ្នកនឹង​ទទួលបាន​ការព្យាបាល​ដែល​ត្រឹមត្រូវ​ឬ​អត់​។​
    ចៀសវាង​ការឡើង​ទម្ងន់​។ ការថែរក្សា​ទម្ងន់​ឲ្យ​នៅ​សុខភាព​ល្អ អាច​បន្ថយ​ការ​ប្រឈម​នឹង​ផលវិបាក​ពី​ការ​គេង​បាត់​ដង្ហើម​នេះ​បាន​។​
    គួរតែ​ទៅ​ជួប​ពេទ្យធ្មេញ​ជា​ទៀងទាត់​ផង​ដើម្បី​អាច​ដោះស្រាយ​បញ្ហា​គេង​បាត់​ដង្ហើម​មួយ​នេះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com