អត្ថបទពាណិជ្ជកម្ម
អស្ចារ្យ​! ស្រា​បៀរ អាន់​ឆ័​រ​ប្រកាស​កំពូល​តារាភាពយន្ត​ដ៏​ល្បី​របស់​កូរ៉េ LEE MIN HO ​ជា​ឯកអគ្គរាជទូត​ថ្មី​តំណាង​ស្រា​បៀរ​អាន់​ឆ័​រ
22, Jun 2017 , 4:56 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្រា​បៀរ​អាន់​ឆ័​រ បានរៀបចំ​សន្និសីទកាសែត​លំដាប់​ខ្ពស់​មួយ​នៅ​សាល D22 ក្នុង​អគារ Phnom Penh Tower ដើម្បី​ប្រកាស​កំពូល​តារាភាពយន្ត​ដ៏​ល្បីឈ្មោះ​របស់​កូរ៉េ គឺ​លោក លី ម៉ិ​ញ ហូ    (Lee Min Ho) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពិសេស ស្តីពី​តួនាទី​ជា​ឯកអគ្គរាជទូត​ជា​ផ្លួ​វ​ការ​តំ​ណា​ឲ្យ​ស្រា​បៀរ អាន់​ឆ័​រ ។​

​លោក Roland Bala នាយក​គ្រប់គ្រង​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) បាន​ថ្លែង​សុន្ទរកថា​បញ្ជាក់​ហេតុផល​ដែល​ស្ថិតនៅ​ពីក្រោយ​កិច្ចព្រមព្រៀង​នេះ​ថា “​នេះ​គឺជា​ការសហការ​គ្នា​រវាង​ក្រុមហ៊ុន​ធំ​ពីរ ។ ស្រា​បៀរ អាន់​ឆ័​រ គឺជា​ម៉ាក​សញ្ញា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ ដែល​ទទួលស្គាល់​ជា​ស្រា​បៀរ ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ចំណែកឯ​លោក Lee Min Ho គឺជា​តារា​សម្តែង​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍ និង​តារាភាពយន្ត​ដ៏​ល្បី​អន្តរជាតិ  ហើយក៏​មាន​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​គាំទ្រ​លោក​ផងដែរ​។ យើង​ជឿជាក់ថា តារាភាពយន្ត​រូបនេះ ពិតជា​ស័ក្តិសម​ឥតខ្ចោះ​នឹង​កេរ្តិ៍ឈ្មោះ ព្រមទាំង​គុណ​តម្លៃ​នៃ​ម៉ាក​ដ៏​ល្បី​របស់​ស្រា​បៀរ អាន់​ឆ័​រ ដែល​មានន័យថា “ កត្តា​លី​ករ ដែល​ជំរុញ​ឲ្យ​មាន​ភាពសប្បាយ​រីករាយ​“​។ គាត់​ពិតជា​តារាភាពយន្ត​ដ៏​ល្បី​ម្នាក់ ដែល​អាចជួយ​ឲ្យ​ស្រា​បៀរ អាន់​ឆ័​រ កាន់តែ​ទទួលជោគជ័យ​បន្ថែមទៀត នៅក្នុង​ប្រទេស​កម្ពុជា​។ កិច្ចសហការ​របស់​យើង​នឹង​លើកកម្ពស់​ស្រា​បៀរ​អាន់​ឆ័​រ ឈានទៅរក​ភាពជោគជ័យ​មួយកម្រិត​ទៀត “ ។​



​លោក Roland Bala ក៏បាន​ពន្យល់​ផងដែរ​ថា  ប្រិយមិត្ត​ដែល​គាំទ្រ​ស្រា​បៀរ អាន់​ឆ័​រ  អាច​រំពឹងថា យុទ្ធនាការ​អស្ចារ្យ​ជា​បន្តបន្ទាប់​ដែលមាន​តារាភាពយន្ត​ដ៏​ល្បី​រូបនេះ បង្ហាញមុខ​តាមរយៈ​កញ្ចក់​ទូរទស្សន៍ ទស្សនា​វ​ដ្តី និង សកម្មភាព​ច្នៃប្រឌិត​ថ្មី​ជាច្រើន​ទៀត​តាម​ប្រព័ន្ធ​ឌីជីថល ។ លោក​បាន​មានប្រសាសន៍​បន្ថែមថា “ យុទ្ធនាការ​ដែលមាន​លោក​លី ម៉ិ​ញ​ហូ (Lee Min Ho) ជា​អគ្គរាជទូត​តំណាង​ស្រា​បៀរ​អាន់​ឆ័​រ នឹង​កើត​ឡើងជា​ហូរហែរ ដោយ​ស្របតាម​សកម្មភាព​របស់​ស្រា​បៀរ អាន់ ឆ័​រ ដែល​ជំរុញ​ឲ្យ​មាន​ភាពសប្បាយ​រីករាយ  ហើយ​យើង​បាន​ផ្តោតជាសំខាន់​លើ​ការជំរុញ ឲ្យ​ប្រិយមិត្ត​គាំទ្រ​កម្ពុជា​ចូលរួម​តាម​រូបភាព​ផ្សេងៗ​ជាច្រើន ”​។​

​មាន​វីដេអូ​ឃ្លី​ស្តី​ពីបទ​បង្ហាញ​ពិសេស ពី​ប្រទេស​កូរ៉េ​នឹង​ត្រូវបាន​ចាក់ផ្សាយ​ក្នុង​សន្និសីទកាសែត​នៅពេលនោះ  ដែល​បង្ហាញថា លោក​លី ម៉ិ​ញ​ហូ (Lee Min Ho) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​តួនាទី​ជា​ឯកអគ្គរាជទូត តំណាង​ឲ្យ​ស្រា​បៀរ​អាន់​ឆ័​រ ជាមួយនឹង​លោកស្រី Sandrine De Cara នាយក​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL)​។​



​ក្នុងនោះដែរ ក៏មាន​វីដេអូ​ដ៏​ពិសេស​មួយ ដែល​បង្ហាញ​ពីបទ​សម្ភាសន៍​ជា​លើកដំបូង​របស់​តារាភាពយន្ត​នេះ ក្នុងនាម​ជា​ឯកអគ្គរាជទូត​តំណាង​ឲ្យ​ស្រា​បៀរ​អាន់​ឆ័​រ ដោយ​លោក​បាន​មានប្រសាសន៍ថា លោក​ពិត​ជាមាន​កិត្តិយស​ណាស់ ដែល​បានធ្វើការ​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ ពីព្រោះ​វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​លោក​ផ្សព្វផ្សាយ​ទៅដល់​អ្នកគាំទ្រ​របស់លោក​នៅក្នុង​ប្រទេស​កម្ពុជា​។ 

​ក្នុងនាម​ជា​ឯកអគ្គរាជទូត​តំណាង​ស្រា​បៀរ អាន់​ឆ័​រ  លោក​មានឱកាស​ជាច្រើន​មក​ទស្សនា​ប្រទេស​កម្ពុជា និង​ជួប​អ្នកគាំទ្រ​របស់លោក​ទាំង​អស់ ព្រមទាំង​ទទួលបាន​បទពិសោធន៍​ពី​បរិយាកាស​ថ្មី និង​អាហារ​ដ៏​ឆ្ងាញ់​របស់​ខ្មែរ​។ សំខាន់​ជាងនេះទៀត លោក​លី ម៉ិ​ញ​ហូ បាន​សម្គាល់ថា ប្រាសាទអង្គរវត្ត គឺជា​អច្ឆរិយៈ​ប្រាសាទ​ដ៏​មហស្ចារ្យ​នៃ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​របស់​ប្រទេស​កម្ពុជា ហើយ​លោក​មានបំណង​ចង់​មក​ទស្សនា​ប្រាសាទបុរាណ​ទាំងនេះ ដើម្បី​បង្ហាញ​ពី​ការគោរព​របស់លោក ។

​នៅក្នុង​សារ​ដ៏​ពិសេស​ជូន​ប្រិយមិត្ត​កម្ពុជា​ទាំងឡាយ ដែល​គាំទ្រ​លោក លោក​បាន​មានប្រសាសន៍ថា ជានិច្ចកាល លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រិយមិត្ត​ទាំងអស់​ដែល​បាន​គាំទ្រ​រូបគាត់ និង​សង្ឃឹមថា ពួកគេ​នឹង​ពេញចិត្ត​ចំពោះ​តួនាទី​ថ្មី​របស់លោក ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ  ដែល​ជំរុញ​ឲ្យ​លោក​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​ជួប និង​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ជាច្រើន​។​



​ស្រា​បៀរ អាន់​ឆ័​រ ត្រូវបាន​ផលិតឡើង​ជាដំបូង​នៅ​ឆ្នាំ 1933 ក្នុងប្រទេស​សិង្ហបូរី តាម​ស្តង់ដារ​គុណភាព កម្រិត​ខ្ពស់ នៃ​ស្រា​បៀរ​របស់​អឺរ៉ុប ដែល​ពេញនិយម​បំផុត​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន ជុំវិញ​ពិភពលោក និង​ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា​។ រសជាតិ​ស្រាល​ស្រទន់​របស់​ស្រា​បៀរ អាន់​ឆ័​រ  រួមផ្សំ​នឹង​ច​រិ​ត្តល​ក្ខ​ណៈ​នៃ​ភាព​សប្ប​យា​រីករាយ និង​បែប​យុវវ័យ​ផ្សារភ្ជាប់​ទំនាក់ទំនង​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​យុវជន​កម្ពុជា​ជំនាន់​ក្រោយ ដែល​ពេញនិយម និង​ទទួលស្គាល់ថា​ពិតជា​ស្រា​បៀរ​ដ៏​ល្បី​បំផុត នៅក្នុង​ប្រទេស​កម្ពុជា​ពិតប្រាកដ​មែន​។

​សន្និសីទកាសែត​នេះ​បានបញ្ចប់​ដោយ​បង្ហាញ​ពី​ការប្តេជ្ញាចិត្តថា ស្រា​បៀរ អាន់​ឆ័​រ នឹង​បន្ត​ជំរុញ​ឲ្យ​អតិថិជន​កម្ពុជា​ចូលរួម​យ៉ាងសកម្ម និង​បង្កើន​សន្ទុះ​ដ៏​ខ្លាំងក្លា​ជាមួយ​លោក លី ម៉ិ​ញ​ហូ  (Lee Min Ho) ក្នុងនាម​ឯកអគ្គរាជទូត​តំណាង​ស្រា​បៀរ អាន់​ឆ័​រ​។ គេ​នឹង​រៀបចំ​សកម្មភាព​សប្បាយៗ និង​សកម្មភាព​ច្នៃប្រឌិត​ថ្មី​ជាច្រើន​ទៀត ដែល​ខ្លួន​បាន​សន្យាថា​នឹង​បង្កើត​នូវ​បទពិសោធន៍ ដែល​មិនអាច​បំភ្លេច​មិនបាន​សម្រាប់​អ្នកគាំទ្រ​ស្រា​បៀរ​អាន់ ឆ័​រ ទាំងអស់ ក្នុងពេល​អនាគត​ដ៏​ខ្លី​នេះ​៕

​ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​អាន់​ឆ័​រ​៖ www.facebook.com/AnchorBeerKH

​សូម​រីករាយ​ពិសា ស្រា​បៀរ អាន់​ឆ័​រ ដោយ​ទទួលខុសត្រូវ​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com