ជាតិ
សេដ្ឋកិច្ច
ថៃ នឹង​ផ្តល់​ពូជ​សណ្តែកដី​មើម​បី​កង់ ដល់​កសិករ​ខ្មែរ​ដាំ​ដុះ​
22, Jun 2017 , 9:59 pm        
រូបភាព
ដោយ:
​កសិករ​កម្ពុជា​១១ ខេត្ត នឹង​ទទួលបាន​ពូជ​សណ្តែកដី​មើម​បី​កង់ ពី​អ្នកវិនិយោគ​ថៃ​។ ពូជ​សណ្តែកដី​ទាំងនោះ នឹងត្រូវ​ឲ្យ​កសិករ តាមរយៈ​សភាពាណិជ្ជកម្ម​កម្ពុជា​។ ខេត្ត​ទាំង​១១​នោះ មាន​ខេត្តស្ទឹងត្រែង រតនគិរី  មណ្ឌលគិរី  ក្រចេះ កំពង់ចាម  ព្រៃវែង ស្វាយរៀង តាកែវ កំពត កែប និង​ខេត្ត​ត្បូងឃ្មុំ​។



​អ្នក​វិនិយោគិន​ថៃ បាន​អះអាងថា នឹង​ផ្ដល់​ឲ្យ​ពូជ​សណ្តែកដី​មើម​បី​កង់ ឲ្យ​ប្រជាកសិករ​កម្ពុជា​ចំនួន​១១​ខេត្ត ដាំ​ដុះ ហើយនឹង​ប្រមូល​ទិញយក​វិញ​តាម​តម្លៃ​ទីផ្សារ នៅពេល​ប្រមូល​ផល​។ ការអះអាង​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សភាពាណិជ្ជកម្ម​កម្ពុជា​-​ថៃ  កាលពី​ថ្ងៃទី​១៩ ខែមិថុនា កន្លងទៅ នៅ​សាលា​ខេត្តក្រចេះ​។​

​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ខេត្ត​ទាំង​១១​នោះ មាន​ខេត្តស្ទឹងត្រែង រតនគិរី  មណ្ឌលគិរី  ក្រចេះ កំពង់ចាម  ព្រៃវែង ស្វាយរៀង តាកែវ កំពត កែប និង​ខេត្ត​ត្បូងឃ្មុំ​។ គ្រាប់ពូជ​ទាំងនេះ នឹង​ផ្តល់ជូន​កសិករ​កម្ពុជា តាមរយៈ​សភាពាណិជ្ជកម្ម​កម្ពុជា​។​

​ខេត្តក្រចេះ មាន​ផ្ទៃដី​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយកន្លែង​ទំហំ ជិត​១​ពាន់​ហិកតា សម្រាប់​បង្កើតជា​តំបន់​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​៤៧ កំពុង​ដំណើរ​ការដាំដុះ​ដំណាំ​កសិកម្ម និង​អាច​សហការគ្នា​លើ​ផ្នែក​ក​សិ​ឧស្ស​ហ​កម្មនេះ​បន្ថែមទៀត​។ នេះ​បើតាម​លោក វ៉ា ថន អភិបាល​ស្តីទី​ខេត្តក្រចេះ​។ ដោយឡែក​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និង​រតនគីរី បាន​សាទរ​ចំពោះ​គម្រោង​ថ្មី​នេះ និង​អះអាងថា​នឹងចូលរួម​សហការ ធ្វើយ៉ាងណា ជួយ​បង្កើន​សន្តិសុខ​ស្បៀង​ជូន​ប្រជាពលរដ្ឋ​៕
 
​ប្រភព​៖ AKP


Tag:
 សណ្តែកដី​
 ​ កសិករ​
 ​ សភាពាណិជ្ជកម្ម​
  ​ខ្មែរ​-​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com