អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន HP ដែល​នាំមុខគេ​ផ្នែក​បច្ចេកវិទ្យា​ពី​សហរដ្ឋអាមេរិក ប្រគល់​សិ​ទិ្ធ​ចែកចាយ​ផ្តាច់មុខ​ជូន​ក្រុមហ៊ុន EZY Sea Technologies Ltd ប្រចាំ​នៅ​កម្ពុជា​
23, Jun 2017 , 11:00 am        
រូបភាព
ដោយ:
រាជធានី​ភ្នំពេញ​៖ កន្លង​ពេល​ថ្មីៗ​នេះ នៅ​សណ្ឋាគារ Himawari ក្រុងភ្នំពេញ    ក្រុមហ៊ុន HP ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​នាំមុខគេ​ផ្នែក​បច្ចេកវិទ្យា គ្រឿង​បរិក្ខា​កុំព្យូទ័រ និង Printer ដែលមាន​គុណភាព​ខ្ពស់ និង​មានឈ្មោះ​បោះ​សំលេង​នៅ​ប៉ែក អឺរ៉ុប   ក៍​ដូចជា​នៅ​តំបន់​អាស៊ី​យើង​ផងដែរ​នោះ បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន EZY ប្រារព្ធ​ធ្វើ​សិក្ខាសាលា​ប្រគល់​សិ​ទិ្ធ​ចែកចាយ ក៏ដូចជា​បង្ហាញ​ផលិតផល​ជំនាន់​ចុងក្រោយ​របស់ខ្លួន​។ នៅក្នុង​ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ចែកចាយ​ដែលជា​ហាង​កុំព្យូទ័រ​ធំៗ សរុប​ជាង 50 ហាង ទូទាំង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។

​លោកស្រី ឱ វ៉ាន់​ដេ​ត ដែលជា​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន EZY SEA  ប្រចាំ​នៅ កម្ពុជា បាន​សម្ដែង​នូវ​សេចក្ដី​សោម​ន្ស​រីករាយ​យ៉ាងខ្លាំង ដែល​ក្រុមហ៊ុន​របស់លោក​ស្រី​ទទួលបាន​សិទ្ធិ​ចែកចាយ​ផលិតផល HP ក៍​ដូចជា​ទទួលបាន​នូវ​ការគាំទ្រ និង​មានការ​ចូលរួម​ពី​សំណាក់​ដៃគូ​ចែកចាយ​នា​ល្ងាច​នេះ​ផងដែរ ។​



​លោកស្រី​បាន​មានប្រសាសន៍​ទៀតថា​ដោយសារ​សក្ដានុពល នៃ​ភាព​រីកចំរើន​ផ្នែក​បច្ចេកវិទ្យា ក៍​ដូចជា​កំណើន​សេ​ដ្ធ​កិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ហេតុនេះហើយ​យើង​កត់​ស​មា្គ​ល់​ឃើញថា​អ្នកប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​នាពេល​បច្ចុប្បន្ន​បាន​សិក្សា​ស្វែងយល់​យ៉ាង​ទូលំទូលាយ អំពី​គុណភាព​និង​ភាពខុសគ្នា​រវាង Brand កុំព្យូទ័រ​នីមួយៗ ។ ដោយ​យល់ឃើញ​ពី​ភាពជឿនលឿន​នឹង​ដើម្បី​បំពេញ​សេចក្ដីត្រូវការ​របស់​អតិថិជន HP បាន​ខិតខំ​កែច្នៃ​បង្កើត​នឹង​រចនា​ម៉ូត​ថ្មី​ប្រកបដោយ​ភាព​ប្រណិត​គួរអោយ​ទាក់ទាញ និង​បំពាក់​ដោយ​គ្រឿង​បរិក្ខា​នៅ​ខាងក្នុង​ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​ធានាបាន​ថា​អ្នកប្រើប្រាស់ នឹង​ទទួលបាន​ផលិតផល​មួយ​ប្រកបដោយ​ប្រណិត​ភាព និង​គុណភាព​ខ្ពស់​សមស្រប​ទៅតាម​តម្រូវការ របស់​អតិថិជន​ជាមួយ​តម្លៃ​សមរម្យ​ផងដែរ ។



លោកស្រី​ក៍បាន​បន្តទៀតថា ចំពោះ​ក្រុមហ៊ុន EZY SEA យើង​យល់ច្បាស់​ពី​តម្រូវការ​របស់​ដៃគូ​ចែកចាយ​ទាំងអស់ ហើយ​ធានា​សន្យា​ផ្ដល់ជូន​ការយកចិត្តទុកដាក់ និង​សហការ​យ៉ាង​ជិតស្និត​ដើម្បី​ពង្រីក​ទីផ្សារ​ជូន​ដល់​ដៃគូ ដោយ​ផ្អែកលើ​សុ​ក្រិ​ត្យ​ភាព ក៍​ដូចជា​ផ្ដល់នូវ​ទំនុកចិត្ត​ជាមួយ​សេវាកម្ម​ពេញលេញ​ដល់​គ្រប់​ដៃគូ​ចែកចាយ​ទាំងអស់​។​

​គួរបញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន EZY SEA ជា​ក្រុមហ៊ុន​នាំចូល​និង​ចែកចាយ​ធំ​មួយ​នូវ​ផលិតផល​ពត៌មាន​វិទ្យា​( IT ) រួមមាន កុំព្យូទ័រ​យួរដៃ Server ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ ប្រព័ន្ធ​ការពារ​ទិន្នន័យ និង​ផលិតផល​មួយចំនួន​សំរាប់​ផ្គត់ផ្គង់ និង​ផ្ដល់​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ជូន​ដល់​គ្រប់​ស្ថាប័ន​នៅក្នុង​ប្រទេស​កម្ពុជា​។​



​ក្រុមហ៊ុន EZY SEA បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅក្នុង​ឆ្នាំ​2012 និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន EZY Corporation ដែលមាន​ទីតាំង​ធំ​នៅ​ប្រទេស​សិង្ហ​បុរី ។ ក្រុមហ៊ុន EZY Corporation មាន​សាខា​នៅ​១៥ ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​អាស៊ី មានដូចជា មី​យ៉ាន់​ម៉ា ឡាវ កម្ពុជា     ហ្វីលីពីន វៀតណាម ស្រីលង្កា  នេ​ប៉ាល់ បូ​តាន សិង្ហ​បុរី ហុងកុង បង់​ក្លា​ដេ​ស បា​គី​ស្ថាន អា​ហ្វ​ហ្គា​នី​ស្ថាន ឌូ​បៃ និង​ម៉ា​ឌី​វ​។​

​លោក William See ជា​នាយក​គ្រប់គ្រង​ទូទៅ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ដែលជា​តំណាង​មកពី​ក្រុមហ៊ុន HP ផ្ទាល់​បានធ្វើការ​សំណេះសំណាល​និង​សម្ដែង​ការស្វាគមន៍​ចំពោះ​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់ ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​នេះ​។ លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​ក្រុមហ៊ុន HP នឹង​តែ​បន្ត​ការខិតខំ​ប្រឹងប្រែង​កិច្ចការ​ច្នៃប្រឌិត​និង​បង្កើត​ផលិតផល​ថ្មីៗ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​ក៍​ដូចជា ដៃគូ​សហការ​ពាណិជ្ជក​ម្ម​។ ដោយសារ​តែមាន​ការសហកា​រ​រវាង​ក្រុមហ៊ុន EZY SEA និង​ដៃគូ​ចែកចាយ​ទាំងអស់ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា HP​នឹង​អាច​ក្ដាប់បាន​តំណែង​នាំមុខគេ​ក្នុងការ​ចែកចាយ​ផលិតផល​កុំព្យូទ័រ​យួរដៃ និង Printer នៅក្នុង​ទីផ្សារ​កម្ពុជា​នេះ​។ នៅក្នុង​ពិធី​នោះដែរ យើង​ក៏​ឃើញ​មាន​ការដាក់​បង្ហាញ​នូវ​ផលិតផល​កុំព្យូទ័រ​យួរដៃ និង​Printer ប្រភេទ​ថ្មី​ដ៍​ស្រស់ស្អាត​ជាច្រើន​គ្រឿង​ទៀតផង​ដែរ​។​



​ជា​ចុងបញ្ចប់​នៃ​កម្មវិធី ក្រុមហ៊ុន​ទាំងពីរ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការចូលរួម​របស់​ភ្ញៀវ​កិ​តិ្ត​យស ព្រមទាំង​បានផ្ដល់​រង្វាន់​អនុស្សា​វ​រី យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com