ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿង​ដែល ឪពុកម្តាយ​គួរតែ​និយាយ​ជាមួយ​កូន រាល់ថ្ងៃ​
23, Jun 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​មធ្យោបាយ​ច្រើនណាស់​ដែល​យើង​អាច​ប្រើ​ដើម្បី​បញ្ជាក់​សេចក្តីស្រឡាញ់​ចំពោះ​កូន​ខ្លួនឯងបាន​។ យ៉ាងណាមិញ ខ្ញុំ​មាន ប៉ុន្មាន​ឃ្លា ខាងក្រោម​នេះដែរ ដែល​ត្រូវបាន​គេ​រកឃើញថា ជា​វិធី​ដ៏​ល្អ​បំផុត​ដែល​អ្នក​គួរតែ​និយាយ​វា​ប្រាប់​កូន​រាល់ថ្ងៃ ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​កូនៗ​។​



​ប៉ា ឬ​ម៉ាក់​ស្រឡាញ់​កូន​
​ចូរ​កុំ​ចេញពីផ្ទះ​ដោយ​គ្មាន​បញ្ចេញ​ពាក្យ​មួយ​មាត់​ប្រាប់​កូន​លឺ​ឲ្យ​សោះ​។ ពួកគេ​នឹងមាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​នៅពេល​លឺ​ពាក្យ​ថា​ស្រឡាញ់​ប្រាប់​ពួកគេ​។​

​កូន​ធ្វើ​ឲ្យ​ប៉ា ឬ​ម៉ាក់​សប្បាយចិត្ត​បំផុត​
​កាលណា​កូន​លឺ​សម្តី​មួយ​នេះ ពួកគេ​នឹងធ្វើ​អ្វីៗ​ដោយ​មិនមាន​ភាព​នឿយហត់​ទេ ហើយក៏​ជា​អ្វីដែល​ផ្តល់​ឲ្យ​គ្រួសារ​អ្នកមាន​សុភមង្គល​ដែរ​។ ចូរ​និយាយ​ឃ្លា​នេះ​ឲ្យ​បាន​ច្រើនដង​ទៅ ហើយក៏​កុំ​ចាំបាច់​និយាយ​ដល់ពេល​គេ​រៀន​ចប់​ដែរ​។​

​កូន​ជា​របស់​ពិសេស​បំផុត​
​វា​គឺជា​រឿង​ដែល​សំខាន់បំផុត​ដែល​កូន​យល់ដឹង​អំពី​រឿងនេះ​តាំងពី​ពួកគេ​នៅ​ក្មេង ព្រោះ​វា​នឹងមិន​អាចធ្វើ​ឲ្យ​ឪពុកម្តាយ​របស់ខ្លួន​អស់សង្ឃឹម​ឡើយ​។​

​ប៉ា ឬ​ម៉ាក់​ចូលចិត្ត​នៅពេល​កូន​ឯង​...
​មនុស្ស​គ្រប់គ្នា​តែងតែ​ពេញចិត្ត និង​រីករាយ​នៅពេល​ដឹងថា អ្វីដែល​គេ​បានធ្វើ បានធ្វើ​ឲ្យ​អ្នកដទៃ​សប្បាយចិត្ត​។ រឿងនេះ​ក៏​កើតឡើង​ជាពិសេស​ចំពោះ​ក្មេងៗ​ដែរ​។​

​ប៉ា ឬ​ម៉ាក់ ជឿជាក់​លើ​កូន​
​កូនក្មេង​នឹង​ធំ​ឡើង​ប្រកបដោយ​អារម្មណ៍​ថា​មាន​ភាព​សន្តិសុខ​ក្នុង​ខ្លួន​បើសិនជា​ពួកគេ​ដឹងថា យើង​មាន​ទំនុកចិត្ត​លើ​ពួកគេ​ខ្លាំង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com