ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឆាប់​បាត់​រាករូស ចូរ​ព្យាយាម​ញ៉ាំ​ភេសជ្ជៈ​មួយ​នេះ​ទៅ​
23, Jun 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា ការ​រាករូស​ច្រើនតែ​បង្កឡើង​ដោយ​ការ​ញ៉ាំ​អាហារ​មាន​មេរោគ​។ រាងកាយ​នឹងមាន​ប្រតិកម្ម​នឹង​រឿងនេះ​ដើម្បី​ព្យាយាម​បញ្ចេញ​មេរោគ​ទាំងអស់​ចេញពី​រាងកាយ​កាន់តែ​លឿន​តាមតែ​អាចធ្វើ​បាន​។ ហេតុដូច្នេះ​ហើយ​ទើប​បណ្តាល​ឲ្យ​មានការ​រាក​សុទ្ធតែ​ទឹកជា​ញឹកញាប់ និង​មានការ​ឈឺពោះ និង​ក្តៅខ្លួន​តាម​ជាមួយ​ផង​។​



​ការ​រាក​រុស​ច្រើនតែ​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​។ យ៉ាងណាមិញ បើសិនជា​អ្នក​ចង់​ឲ្យ​ការ​រាករូស​នេះ​បាត់​ទៅវិញ​កាន់តែ​លឿន​នោះ យក​ល្អ​គួរតែ​យក​ខ្ញី​ធ្វើជា​តែ​ញ៉ាំ​ទៅ​។​

    យក​ចិត​មឺ​ម​ខ្ញី​មួយ​ដុំ ហើយ​ចិត​សម្បក​វា​ចេញ​ឲ្យ​ស្អាត​
    ហាន់​វា​ឲ្យ​ម៉ត់​ត្រឹម​មួយ​ស្លាបព្រា​កាហ្វេ​
    ចូរ​ដាក់​វា​ក្នុង​ទឹក​ពុះ​មួយ​ពែង ហើយ​ទុកចោល ៥ ទៅ​១០​នាទី​
    អ្នក​ក៏​អាច​បន្ថែម​ទឹកក្រូច​ឆ្មា ឬ​ទឹកឃ្មុំ​ដើម្បី​បន្ថែម​រសជាតិ​បានដែរ​

​នៅពេលនេះ អ្នក​អាច​ញ៉ាំ​វា​បាន​ហើយ ដោយ​ធ្វើយ៉ាងណា​ញ៉ាំ​ឲ្យ​បាន ៣​ដង​ក្នុង​មួយថ្ងៃ​ដើម្បី​ព​ន្លឿ​ន​ដល់​ការបាត់​អាកា​រៈ​រាករូស​។​

​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ក្នុងពេល​រាក​ក៏​ជួយ​បង្ការ​កុំ​ឲ្យ​មាន​ផលវិបាក​បានដែរ ជាពិសេស​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​តែម្តង​។ ហើយ​បើសិន​ជាការ​រាករូស​នេះ​បន្ត​ជាប់​រហូត​ច្រើន​ថ្ងៃ យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ ព្រោះថា​វា​អាច​បណ្តាលមកពី​បញ្ហា​អ្វី​ផ្សេង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com