កីឡាជាតិ
ជាតិ
ទៀត គឹម​ហេង​, សេត ម៉ាន់​ស៊ូ​ត​, សៀង ច​ន្ធា ជា​កីឡាករ​ឆ្នើម​ក្នុង​ក្រសែភ្នែក​គ្រូបង្វឹក U17 វៀតណាម​
24, Jun 2017 , 7:29 am        
រូបភាព
ដោយ:
​យុវជន​មកពី​សាលា​បាល់ទាត់​ជាតិ​បាទី ទៀត គឹម​ហេង​, សៀង ច​ន្ធា និង សេត ម៉ាន់​ស៊ូ​ត បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុងជំនួប​មិត្ត​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៧​ឆ្នាំ​កម្ពុជា​(U17 កម្ពុជា​) ជាមួយ​ក្រុម​ភ្ញៀវ U17 វៀតណាម នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​គ្រូបង្វឹក U17 វៀតណាម ពួកគេ​ទាំង​៣​ជា​កីឡាករ​លេចធ្លោរ​ក្នុងការ​ប្រកួត​។



​គ្រូបង្វឹក​ក្រុម U17 វៀតណាម លោក Phan The Hieu បាន​លើកសរសើរ​កីឡាករ ទៀត គឹម​ហេង សេត ម៉ាន់​ស៊ូ​ត និង សៀង ច​ន្ធា ជា​កីឡាករ​លេចធ្លោរ​ក្នុង​ក្រុម U17 កម្ពុជា​។ ការចាត់ទុក​បែបនេះ បន្ទាប់ពី​ពួកគេ​បានបង្ហាញ​ទម្រង់​លេង​ដ៏​ល្អជា​មួយ​ភាពរហ័សរហួន​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម U17 វៀតណាម កាលពី​ល្ងាច​ថ្ងៃទី​២១ មិថុនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការប្រកួត​គ្រូបង្វឹក​ជនជាតិ​វៀតណាម​រូបនេះ​បាន​លើកសរសើរ​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​កីឡាករ U17 កម្ពុជា ខ្ញុំ​យល់ឃើញថា មានការ​រីកចម្រើន​ខ្លាំង​បើ​ធៀប​ទៅនឹង​ឆ្នាំមុន ជា​ពិ​សេ​សេ​កីឡា​ករលេខ​៧(​ទៀត គឹម​ហេង​), លេខ​៨(​សេត ម៉ាន់​ស៊ូ​ត​) និង​កីឡា​ករលេខ​១១(​សៀង ច​ន្ធា​)»​។

​គួររំលឹកថា សម្រាប់​ជំនួប​មិត្តភាព​ដើម្បី​អបអរ​ខួប​៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម ក្រុម U17 កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម U17 វៀតណាម​ក្នុង​លទ្ធផល ៤-០​។ តែ​យ៉ាងណា គ្រូបង្វឹក U17 វៀតណាម​បាន​ចាត់ទុកថា លទ្ធផល​មិនអាច​បញ្ជាក់​អ្វី​គ្រប់យ៉ាង​ក្នុង​ប្រកួត​បាន​នោះឡើយ​៕ 


Tag:
 U17 វៀតណាម​
  U17 កម្ពុជា​
  ទៀត គឹម​ហេង​
  សេត ម៉ាន់​ស៊ូ​ត​
  សៀង ច​ន្ធា
© រក្សាសិទ្ធិដោយ thmeythmey.com