អន្តរជាតិ
ប្រធានាធិបតី​កូ​ស្តា​រី​កាលេ​ប​ឱ​ម៉ា​ល់​ក្នុងពេល​កំពុង​ធ្វើ​បទ​សម្ភាស​
24, Jun 2017 , 8:19 am        
រូបភាព
ដោយ: ធីតា
​លោក​ប្រធានាធិបតី​កូ​ស្តា​រី​កា បានធ្វើ​រឿង​មួយ​ដែល​មិន​នឹកស្មាន​ដល់​។ យោងតាម​ឃ្លី​ប​វីដេអូ​មួយ​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន​កូ​ស្តា​រី​កា PZ Actual លោក Luis Guillermo Solis បាន​លេប​សត្វ​ឱ​ម៉ា​ល់​មួយ​ក្បាល​ចូល​ពោះ នា​អំឡុង​នៃ​បទ​សម្ភាស​មួយ​។​



«​ខ្ញុំ​បាន​ញ៉ាំ​វា ខ្ញុំ​បាន​ញ៉ាំ​ឱ​ម៉ា​ល់​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខរដ្ឋ​កូ​ស្តា​រី​កា លោក Luis Guillermo Solis ។ នៅក្នុង​ឃ្លី​ប​វីដេអូ លោក​បានធ្វើ​បទ​សម្ភាស​មួយ​ដល់​អ្នកសារព័ត៌មាន​ស្រាប់តែ​ពេលនោះ មាន​ឱ​ម៉ា​ល់​មួយ​ក្បាល​ហើរ​ទៅជិត​មាត់​របស់គាត់ ហើយ​គាត់​ក៏បាន​លេប​ចូល​មាត់​ភ្លាមៗ​។​

​ពេល​ឱ​ម៉ា​ល់​ហើរ​ចូល​មាត់ លោក​បាន​ទំពារ​មួយ​មាត់ ហើយ​បន្ត​ប្រយោគ​របស់ខ្លួន​ក្នុង​បទ​សម្ភាស មុននឹង​សើច​ទៅកាន់​អ្នកសារព័ត៌មាន​។ លោក​និយាយ​បែប​កំប្លែង​ថា​៖ «​អ្នក​មិនអាច​ឃើញបែបនេះ​ជា​រៀងរាល់ថ្ងៃ​នោះឡើយ​។ អ្នក​ច្បាស់​ជា​បញ្ជូន​វីដេអូ​នេះ​ទៅ CNN»​។​

​បន្ទាប់មក លោក Luis Guillermo Solis បាន​ផឹកទឹក រួច​លោក​បាន​បន្ត​បទ​សម្ភាស​របស់ខ្លួន​ដូចជា​គ្មានអ្វី​កើតឡើង​៕


Tag:
 ​កូ​ស្តា​រី​កា​
© រក្សាសិទ្ធិដោយ thmeythmey.com