ពីនេះ ពីនោះ
តើ « ភាពរួស​/​វេទយិតភាព​» និង «​ភាពរួស​អាកាសធាតុ​» មានន័យ​ដូចម្ដេច​?
24, Jun 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ  «​ភាពរួស​/​វេទយិតភាព​» និង «​ភាពរួស​អាកាសធាតុ​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​ភាពរួស​/​វេទយិតភាព​» (Sensitivity) កម្រិត​ដែល​ប្រព័ន្ធ​មួយ​ទទួលរង​ឥទ្ធិពល​វិជ្ជមាន​ឬ​អវិជ្ជមាន ដោយសារ​វិសម​រូប​អាកាសធាតុ​ឬ​ការប្រែប្រួល​អាកាសធាតុ ។ ឥទ្ធិពល​អាច​កើតឡើង​ដោយផ្ទាល់​ដូចជា ការប្រែប្រួល​ទិន្នផល​ដំណាំ ដែលជា​ការឆ្លើយតប​នឹង​ការប្រែប្រួល​សីតុណ្ហភាព​មធ្យម របាយ ឬ​វិសម​រូប​សីតុណ្ហភាព ឬ​ដោយ​ប្រយោល​ដូចជា ការខូចខាត ដែល​បង្កដោយ​ការកើនឡើង​ជា​ញឹកញាប់​នៃ​ទឹកជំនន់​ក្នុង​តំបន់ឆ្នេរ ដោយសារតែ​កំណើន​នីវ៉ូទឹក​សមុទ្រ ។​

​រីឯ ពាក្យ «​ភាពរួស​អាកាសធាតុ​» (Climate sensitivity) ការប្រែប្រួល​តម្លៃ​តុល្យភាព​នៃ​សីតុណ្ហភាព​មធ្យម​ប្រចាំឆ្នាំ​របស់​ផ្ទៃផែនដី បន្ទាប់ពី​មាន​កំណើន​ទ្វេដង​នៃ​តម្លៃ​សមមូល​នៃ​កំហាប់​ឧស្ម័ន​កាបូ​និក​នៅក្នុង​បរិយាកាស ។ ដោយសារ​ឧបសគ្គ​នានា​ក្នុងការ​គណនា តម្លៃ​តុល្យភាព​នៃ​ភាពរួស​អាកាសធាតុ​នៅក្នុង​ម៉ូ​ដែល​អាកាសធាតុ មួយ ត្រូវបាន​ប៉ាន់ប្រមាណ​តាមរយៈ​បង្គុំ​ម៉ូ​ដែល​ចរន្ត​ទូទៅ​(GCM) ក្នុង​បរិយាកាស​បន្ថែម​ពីលើ​ម៉ូ​ដែល​ចម្រុះ​ស្រទាប់​លើ​នៃ​មហាសមុទ្រ ព្រោះថា​តម្លៃ​តុល្យភាព​នៃ​ភាពរួស​អាកាសធាតុ​ច្រើនតែ​កំណត់ដោយ​ដំណើរការ​នៃ​បរិយាកាស ។ ម៉ូ​ដែលមាន​ប្រសិទ្ធភាព​អាច​គណនា​លំនឹង​ឌី​ណា​មិ​ក​របស់​មហាសមុទ្រ​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com