កីឡាអន្តរជាតិ
អន្តរជាតិ
U-20 ចិន គ្រោង​ទៅ​ចូលរួម​ក្នុង​ក្របខណ្ឌ​ទី​៤​អាល្លឺម៉ង់​រដូវ​កាល​ក្រោយ​
23, Jun 2017 , 10:19 pm        
រូបភាព
​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២០​ឆ្នាំ​ចិន (U-20) នឹង​ទៅ​ចូលរួម​ប្រកួត​ក្នុង​លី​ក​នៃ​ក្របខណ្ឌ​ទី​៤​អាល្លឺម៉ង់ German Regionalliga Südwest នា​រដូវ​កាល​ក្រោយ​។​



​បើតាម​ការចុះផ្សាយ​រប​ស់ Goal.com លី​ក​លំដាប់​ទី​៤​អាល្លឺម៉ង់​មាន​គម្រោង​បង្កើន​ចំនួន​ក្រុម​ពី​១៩ ទៅ​២០​ក្រុម​នៅ​រដូវ​កាល​ថ្មី​ខាងមុខនេះ​។ ក្រុមយុវជន​អាយុ​ក្រោម​២០​ឆ្នាំ​របស់​ចិន​នឹងត្រូវ​បន្ថែម​ចូលមកក្នុង​បញ្ជី​ការប្រកួត​ក្នុង​ក្របខណ្ឌ German Regionalliga Südwest នេះ​ក្រោយ​បានធ្វើ​កិច្ចព្រមព្រៀង​រួចរាល់​រវាង​សមាគម​កីឡាបាល់ទាត់​អាល្លឺម៉ង (DFB) និង​សមាគម​កីឡាបាល់ទាត់​ចិន​(CFA)​។​



​តាមពិតទៅ​កិច្ចព្រមព្រៀង​ខាងលើ​ត្រូវបាន​បង្កើតឡើង​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៦​មក​ម្លេះ ដោយមាន​ការចូលរួម​ពី​រដ្ឋាភិបាល​អាល្លឺម៉ង​និង​ចិន ហើយក៏​ជា​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​បាល់ទាត់​ក្នុង​រយៈពេល​៥​ឆ្នាំ​ផងដែរ​។​

​អនុប្រធាន DFB លោក Ronny Zimmermann បាន​លើកឡើងថា ក្រុម​ក្នុង​លី​ក​ទី​៤​នេះ​មានការ​ស្វាគមន៍​ចំពោះ​វត្តមាន​ក្រុម​មកពី​ចិ​នេះ​ណាស់​។ ប្រធាន Regionalliga Sudwest នឹង​បើក​កិច្ចប្រជុំ​មួយ​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​បន្ទាប់មក​នឹងមាន​ការសម្រេចចិត្ត​មួយ​ដើម្បី​កំណត់​កម្មវិធី​ប្រកួត​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ​។​


       កិច្ចព្រមព្រៀងមួយរវាងភាគីចិននិងអាល្លឺម៉ងជុំវិញវិស័យបាល់ទាត់ប្រទេសទាំងពីរ

​រាល់​ការប្រកួត​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម U-20 របស់​ចិន​នឹងត្រូវ​បានចាត់ទុក​ថា​ជា​ប្រកួត​មិត្តភាព​ប៉ុណ្ណោះ ហើយ​លទ្ធផល​ក៏​មិន​រាប់បញ្ចូល​ក្នុង​ចំណាត់ថ្នាក់​ក្នុង​លី​ក​នេះដែរ​។ ក្រុម​ទាំង​១៩ ក៏​នឹង​ទទួលបាន​ប្រាក់​បន្ថែម​ក្នុង​មួយ​ប្រកួត​ជាង​១៦៧០០​ដុ​លា្ល​រ​ទៀតផង ពេលដែល​ប៉ះ​ជាមួយ​ក្រុមយុវជន​រប​ស់​ចិន​នេះ​៕


Tag:
 បាល់ទាត់​
  U-20 ចិន​
  German Regionalliga Südwest
© រក្សាសិទ្ធិដោយ thmeythmey.com