ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តាមពិត «បបរសម័យ ប៉ុល ពត» គ្រាន់តែជាអាហារលំអ
24, Jun 2017 ,
9:39 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖«បបរសម័យ ប៉ុល ពត» ជាឈ្មោះមុខម្ហូបថ្មីរបស់អាហារដ្ឋាន ទួន តែម ស្ថិតក្នុង នៅភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោក ទួន តែម ម្ចាស់អាហារដ្ឋាននេះ បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗថា ការឲ្យឈ្មោះភ្ជាប់នឹងសម័យ ប៉ុល ពតនេះ គឺដើម្បីទាញការចាប់អារម្មណ៍ពីមហាជន និងចង់ឲ្យយុវជនបច្ចុប្បន្ន ដឹងពីរបបអាហារក្នុងសម័យ ប៉ុល ពត ដែរ។ ម្ចាស់អាហារដ្ឋានទួន តែម សង្ឃឹមថា លោកនឹងទទួលជោគជ័យក្នុងអាជីវកម្មជាមួយនឹងការប្រើឈ្មោះមួយនេះ។
បើតាមលោក ទួន តែម ឈុតបបរសម័យ ប៉ុល ពត គឺជាឈុតបង្ហាញ ចំណែកបបរពិតប្រាកដ ដែលលោក ទួន តែម និងគ្រួសារទើបនឹងដាក់លក់ក្នុងហាង គឺបបរដែលមានលាយបន្លែច្រើនមុខ និងសាច់ត្រី ដែលហាងលោក ទួន តែម ដាក់លក់ក្នុងតម្លៃមួយចាន ៦ពាន់រៀល។ លោក ទួន តែម បញ្ជាក់ដូច្នេះថា៖«បបរសម័យ ប៉ុល ពត គ្រាន់តែជាឈុតបង្ហាញតែប៉ុណ្ណោះ យើងមានបបរសម័យបច្ចុប្បន្នដ៏មានឱជារសឆ្ងាញ់»។
ក្រោយបើកលក់បានប៉ុន្មានថ្ងៃ បបរសម័យប៉ុល ពត បានទាញការចាប់អារម្មណ៍ពីភ្ញៀវជា ច្រើន ទាំងការចង់ស្គាល់ និងចង់ដឹងរសជាតិ។ តើបបរសម័យ ប៉ុល ពត មានចំណុចពិសេស អ្វីខ្លះ?
សូមស្តាប់បទសម្ភាសរវាងអ្នកស្រី អ៊ីសា រ៉ហានី អ្នកកាសែតសារព័តមានថ្មីៗ និង លោក ទួន តែម ម្ចាស់អាហារដ្ឋាន បបរសម័យ ប៉ុល ពត ដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
9 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម