ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នកមិនគួរធ្វើអ្វីខ្លះពេលងូតទឹក?
× នៅពេលដែលអ្នកងូតទឹក អ្នកមិនគួរធ្វើសកម្មភាពទាំងនេះឡើយ ព្រោះវាអាចមានគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?
1- ក្រោយពេលដែលអ្នកហាត់ប្រាណរួច អ្នកមិនគួរងូតទឹកភ្លាមនោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកគ្រប់ផ្នែក។ ដូចនេះ អ្នកគួរតែសម្រាកចំនួនពី៣០ ទៅ៤០នាទី ទើបងូតទឹក។ រយៈពេលនៃការងូតទឹកមិនគួរហួសពី៥ទៅ១០នាទីទេ។
2- អ្នកមិនគួរងូតទឹកហើយភ្លាម ចូលគេងភ្លាមនោះទេ។ អ្នកគួរតែងូតមុនពីមួយម៉ោង ទៅ២ម៉ោង ទើបចូលគេង។
3- សីតុណ្ហភាពនៃទឹក អ្នកគួរតែតម្រូវមកត្រឹម៤០អង្សាសេ មិនគួរហួសនឹងទេ។
4- អ្នកមិនគួរងូតទឹកយូរពេកទេ ព្រោះវាអាចធ្វើឲ្យអ្នកកាន់តែនឿយហត់។ ដូចនេះ អ្នកគួរតែងូតក្នុងរយៈពេលមិនហួសពី២០នាទី ទើបមិនប៉ះពាល់ដល់ខុសភាពអ្នក៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com