អត្ថបទពាណិជ្ជកម្ម
កក្រើក​ទៀតហើយ យុទ្ធនាការ​ថ្មី​របស់​សែ​ល​កាត “ យើង Big Love កម្ពុជា​”
24, Jun 2017 , 9:51 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ សែ​ល​កាត​នៅតែ​រក្សា​គោលជំហរ​របស់ខ្លួន ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​លើ​ទីផ្សារ​កម្ពុជា ជាមួយ​ការសម្ពោធ​សេវា BIG LOVE ថ្មី​ចុងក្រោយ​បំផុត​។​

​ការផ្តល់ជូន​នេះ​ជា​យុទ្ធនាការ​របស់​សែ​ល​កាត ដើម្បី​ផ្តល់ជូន​នូវ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ក្នុងតម្លៃ​សមរម្យ​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​នេះ​ជា​បេសកកម្ម​មួយ​ដែល​ជំរុញ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត កាន់តែ​ទូលំទូលាយ​ទូទាំងប្រទេស​។​

BIG LOVE ផ្ដល់ជូន​នូវ​ជម្រើស​គម្រោង​តម្លៃ​បី​ប្រភេទ​ខុសគ្នា គឺ $1, $2 និង $8 ដែលមាន​អត្ថប្រយោជន៍​ដូចខាងក្រោម​៖

•​    ​$1 = $250 ស្មើ​និង 10GB សម្រាប់​លេង​អ៊ី​ន​ធើ​ណិ​ត ទូរស័ព្ទ​និង​ផ្ញើ​សារ​ឥត​កំណត់ ពេញ 24 ម៉ោង ជាមួយ​សុពលភាព 7 ថ្ងៃ​។​

•​    ​$2 = $500 ស្មើ​និង 20GB សម្រាប់​លេង​អ៊ី​ន​ធើ​ណិ​ត ទូរស័ព្ទ​និង​ផ្ញើ​សារ​ឥត​កំណត់ ពេញ​24 ម៉ោង  ជាមួយ​សុពលភាព 7 ថ្ងៃ​។​

•​    ​$8 = $2000 ស្មើ​និង 80GB សម្រាប់​លេង​អ៊ី​ន​ធើ​ណិ​ត ទូរស័ព្ទ​និង​ផ្ញើ​សារ​ឥត​កំណត់ ពេញ 24 ម៉ោង  ជាមួយ​សុពលភាព 30 ថ្ងៃ​។​



​អ្នក​អាចធ្វើ​ការចែករំលែក​ទិន្នន័យ​អ៊ី​ន​ធើ​ណិ​តទៅ​កាន់​អ្នកដទៃ ជាមួយ​ជម្រើស​នៃ​គម្រោង​ថ្មី​នេះ​។​អតិថិជន​ដែល​ភ្ជាប់ Big Love $2 អាច​បន្ថែម​សមាជិក​ពីរ​នាក់ ដើម្បី​ចែករំលែក អ៊ី​ន​ធើ​ណិ​ត 20GB  ទូរស័ព្ទ​និង​ផ្ញើ​សារ​ឥត​កំណត់​សុពលភាព 7​ថ្ងៃ​។ ចំពោះ​អតិថិជន​ដែល​ភ្ជាប់ Big Love $8 អាច​បន្ថែម​សមាជិក​បាន​រហូតដល់​បួន​នាក់ ដើម្បី​ចែករំលែក​អ៊ី​ន​ធើ​ណិ​ត 80GB ទូរស័ព្ទ​និង​ផ្ញើ​សារ​ឥត​កំណត់ សុពលភាព 30​ថ្ងៃ​។​

​អតិថិជន​ទាំងអស់​ដែល​ភ្ជាប់ Big Love $1, $2 និង $8 អាច​ផ្ញើ​កាដូ BIG LOVE ទៅ​អ្នក​ផ្សេងទៀត​បាន​ដោយ​ចុច​លេខ​កូដ ដើម្បី​ភ្ជាប់ រួច​ចុច​លេខ​ទូរស័ព្ទ​អ្នកទទួល​ជាការ​ស្រេច​។​

​ចំណែក​អតិថិជន​ថ្មី អ្នក​អាច​ទទួលបាន​ការបន្ថែម​ទ្វេដង​លើ​សេវា BIG LOVE របស់ខ្លួន​ដោយ​គ្រាន់តែ​ដំណើរការ​ស៊ីម​កាត​ថ្មី ដែល​ផ្តល់ជូន​ឥតគិតថ្លៃ រួច​ភ្ជាប់​សេវា Big Love $1​។ សែ​ល​កាត នឹង​ថែម​ជូន BIG LOVE មួយទៀត​ឥតគិតថ្លៃ ដែល​សរុប​អត្ថប្រយោជន៍​ទទួលបាន​ស្មើ​និង $500 ។​

​នាយក​ប្រតិបត្តិ ក្រុមហ៊ុន​សែ​ល​កាត លោក អៀន វ៉ាត​សុន មានប្រសាសន៍ថា សេវា​គ្រួសារ BIG LOVE ជាការ​ផ្ដល់ជូន​មួយ ដែល​កើតចេញពី​ការប្រឹងប្រែង​របស់​ក្រុមការងារ​យើងទាំងអស់គ្នា ដែលមាន​ឆន្ទៈ​ក្នុងការ​ធ្វើ​ឲ្យ​សែ​ល​កាត ក្លាយជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​ផ្តល់ សេវា​អ៊ី​ន​ធើ​ណិ​ត​នៅ​កម្ពុជា​ជាមួយ​បទពិសោធ​ន៏​បណ្ដាញ​សេវា​ល្អ​បំផុត និង​អត្ថប្រយោជន៍​ផ្ដល់ជូន​ពិសេស​បំផុត​។​



“​យើង​បាន​សម្ពោធ​និង​ដំណើរការ​សេវា BIG LOVE នេះ កាលពី​ខែកុម្ភៈ ក្នុងឱកាស​ទិវា​នៃ​ក្ដី​ស្រឡាញ់ ហើយ​យើង​បាន​បន្ត​រហូតដល់​សព្វ​ថ្ងៃ ដោយសារ​ទទួល​បានកា​រ​ពេញនិយម និង​ការគាំទ្រ​យ៉ាងខ្លាំង ហើយ​វា​ផ្តល់​ផល​ជា​វិជ្ជមាន ដល់​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត តាមរយៈ​បណ្ដាញ​សេវា​របស់​យើង​។​”

“​យើង​បាន​បន្ថែម​ជម្រើស​ថ្មី ស្របតាម​តម្រូវការ​អតិថិជន និង​ផ្ដល់ជូន​នូវ​ជម្រើស​ដែល​សមស្រប​នឹង​ការចំណាយ​របស់​ពួកគេ​។​”

​លោក វ៉ាត​សុន បានបញ្ជាក់​ទៀតថា ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​តរបស់​យើង បាន​កើនឡើង​ទ្វេដង​ចាប់តាំងពី​ខែកុម្ភៈ ហើយ​ល្បឿន​ក៏​លឿន​ជាង​មុន​ផងដែរ ដោយសារ​ការ​ផែនការ​អនុវត្ត​ដំឡើង​សេវា 4G ទូទាំងប្រទេស​របស់​យើង​។​



“​បច្ចុប្បន្ននេះ តាមរយៈ​ការធ្វើ​តេស្ដ​ល្បឿន​សេវា បានបង្ហាញ​ថា​សេវា​អ៊ី​ន​ធើ​ណិ​តរបស់​យើង ពិតជា​ដើរ​លឿន​ជាង​ដៃគូ​ប្រកួតប្រជែង​”  នេះ​បើតាម​ការលើកឡើង​រប​ស់លោក​។​

“​អតិថិជន​យើង​មាន​តម្រូវការ អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន និង​ទិន្នន័យ​កាន់តែច្រើន  ដូច្នេះ អ៊ី​ន​ធើ​ណិ​តរបស់​យើង​មានតម្លៃ​កាន់តែ​សមរម្យ​អោយ​សមរម្យ​ស្របតាម​តំរូវការ​។​”

 ជាមួយ​ការផ្ដល់ជូន​នេះ យើង​អាច​និយាយបានថា អតិថិជន អាច​ទុកចិត្ត​លើ​សែ​ល​កាត ដែល​ផ្ដល់ជូន អ្នក​ទាំង​សេវា អត្ថប្រយោជន៍ និង​គុណ​ភាពល្អ​បំផុត ព្រោះ​យើង​មាន​មោទនភាព​ជា​ខ្មែរ ហើយ​យើង​តែងតែ​គិតគូរ​ពី​អតិថិជន​យើង សហគមន៍​យើង និង​អនាគត​សង្គមជាតិ​យើង​។​”

​ដើម្បី​ទទួលបាន BIG Love ចុច *898*100# ($1)/ *898*200# ($2) ឬ *898*800# ($8)





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com