ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អង្គការភ្លែនអន្តរជាតិ គ្រោងពង្រីកកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យបានទូទាំងកម្ពុជា ដើម្បីជួយយុវជនងាយរងគ្រោះ
24, Jun 2017 ,
10:04 am
រូបភាព
×
ដោយ:
សៀមរាប៖ អង្គការភ្លែនអន្តរជាតិកម្ពុជា គ្រោងពង្រីកពង្រីកកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនងាយរងគ្រោះនៅកម្ពុជា ឲ្យបានទូទាំងប្រទេសកម្ពុជា ដើម្បីគាំទ្រ និងផ្តល់ជំនាញដល់យុវជនដែលបោះបង់ការសិក្សា ជនពិការ និងយុវជនដែលងាយរងគ្រោះជាច្រើនទៀត។ ចាប់តាំងពីឆ្នាំ២០១៣មក យុវជនដែលបានបោះបង់ការសិក្សាចំនួន២,២០០នាក់ បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពីអង្គការភ្លែនអន្តរជាតិ។ ក្នុងចំណោមនេះ មានប្រមាណ៧០ភាគរយ មានការងារ និងប្រាក់ចំណូលសមរម្យ។
គម្រោងបណ្តុះបណ្តាលយុវជនងាយរងគ្រោះដល់យុវជនងាយរងគ្រោះនៅកម្ពុជា បង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយអង្គការភ្លែនអន្តរជាតិ នៅក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តសៀមរាប កំពង់ចាម ត្បូងឃ្មុំ និងខេត្តរតនគិរី។ រហូតមកដល់ពេលនេះ មានយុវជនដែលបោះបង់ការសិក្សាចំនួន២,២០០នាក់ បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពីកម្មវិធីមួយនេះ លើជំនាញចុងភៅ អគ្គិសនី ជុសជុលទូរសព្ទដៃ ជុសជុលកង់ ម៉ូតូ គោយន្ត កាត់ដេរសំលៀកបំពាក់ តុបតែងមុខ និងអ៊ុតសក់ជាដើម។
លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការភ្លែនអន្តរជាតិ បានថ្លែងនៅក្នុងកម្មវិធីបញ្ចប់គម្រោងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនងាយរងគ្រោះនៅកម្ពុជា ថ្ងៃទី២៣ ខែមិថុនាថា ជំនាញវិជ្ជាជីវៈគឺជាផលប្រយោជន៍រយៈពេលវែង ដែលជួយឲ្យយុវជនដែលបោះបង់ចោលការសិក្សា មានការងារល្អ មានចំណូលសមរម្យ ជាមួយនឹងបរិយាកាសការងារល្អទៀតផង។ ផ្ទុយទៅវិញ បើពួកគេ គ្មានជំនាញវិជ្ជាជីវៈទេ ពួកគេនឹងធ្វើជាកម្មករគេ ដែលទទួលបានកម្រៃទាប។ នេះជាការបញ្ជាក់របស់ លោក យី គឹមថានដដែល។
ប្រធានគ្រប់គ្រងកម្មវិធីរូបនេះ បន្តលើកឡើងពីភាពជោគជ័យរបស់គម្រោងនេះ ដែលមានយុវជនប្រមាណ៧០ភាគរយ មានការងារធ្វើក្រោយចប់វគ្គបណ្តុះបណ្តាល។ ក្នុងនោះខេត្តសៀមរាប មានភាគរយខ្ពស់ជាងគេ។ ផ្អែកលើភាពជោគជ័យនេះ លោក យី គឹមថាន បានអះអាងថា អង្គការភ្លែនអន្តរជាតិ នឹងពង្រីកគម្រោងនេះ ឲ្យបានទូទាំងកម្ពុជា ដើម្បីគាំទ្រ និងផ្តល់ជំនាញជូនយុវជនដែលបោះបង់ការសិក្សា។
នៅក្នុងពិធីបញ្ចប់គម្រោងនេះ យុវតី ឃួន រដ្ឋា បានឡើងថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ ដែលបានជួយបណ្តុះបណ្តាលរូបនាងអស់រយៈពេល៤ខែ ឲ្យមានជំនាញអគ្គិសនី រហូតទទួលបានការងារធ្វើនៅសណ្ឋាគារមួយក្នុងក្រុងសៀមរាប។ ក្នុងវ័យ១៨ឆ្នាំ រដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះថា៖«អគ្គិសនី ភាគច្រើនមានតែបុរសទេ ដែលរៀន ព្រោះគេគិតថានារីមិនអាចធ្វើបានទេ ប៉ុន្តែសម្រាប់ខ្ញុំ គឺខ្ញុំពេញចិត្ត នឹងប្តេជ្ញាធ្វើឲ្យបាន»។
ក្រៅពីទទួលបានការងារនៅខេត្តសៀមរាប រដ្ឋាដែលរៀនចប់ថ្នាក់ទី១២នៅខេត្តសៀមរាបបានដាក់គោលដៅរបស់ខ្លួន ដោយប៉ងចាប់យកបរិញ្ញាបត្រផ្នែកអគ្គិសនីនេះដែរ នៅថ្ងៃអនាគត។
ដូចគ្នាដែរ កញ្ញា ខឹក សៀប ដែលទទួលបានការបណ្តុះបណ្តាលជំនាញចុងភៅរយៈពេល៤ខែ បានប្រាប់សារព័ត៌មានថ្មីៗថា ដំបូងឡើយនាងមិនមានក្តីសង្ឃឹមថា ខ្លួនអាចឈានជើងចូលធ្វើការ នៅក្នុងសណ្ឋាគារក្នុងខេត្តសៀមរាបឡើយ។ ប៉ុន្តែក្រោយទទួលបានការបណ្តុះបណ្តាលជំនាញចុងភៅ យុវតីវ័យ២២ឆ្នាំ និងឈប់រៀនថ្នាក់ត្រឹមថ្នាក់ទី៩រូបនេះ ទទួលបានការងារល្អ និងប្រាក់ខែខ្លះ ដើម្បីផ្ញើជូនឪពុកម្តាយ។
កញ្ញា ខឹប សៀប និយាយថា៖«ក្រោយរៀនរួច ខ្ញុំយល់ច្បាស់ពីមូលដ្ឋាននៃចុងភៅ ហើយពេលចេញធ្វើការងារបច្ចុប្បន្ន ខ្ញុំបានរៀនសូត្រនូវមុខម្ហូបជាច្រើនទៀតនៅសណ្ឋាគារ។ ខ្ញុំសង្ឃឹមថា នៅថ្ងៃអនាគត ខ្ញុំនឹងបើកភោជនីយដ្ឋានមួយនៅខេត្តសៀមរាប»។
លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បានថ្លែងសាទរចំពោះគម្រោងនេះ និងបន្តបញ្ជាក់ថា ការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ កំពុងឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។ លោកបន្តថា ការបណ្តុះបណ្តាលពីគ្រូដែលមកស្ថាប័នរដ្ឋផង និងសង្គមស៊ីវិលផង បានធ្វើឲ្យពួកគេមានជំនាញចម្រុះពិតប្រាកដ ដើម្បីធ្វើការងារដែលជាប្រយោជន៍សម្រាប់ពួកគេផ្ទាល់ គ្រួសារ និងសង្គមជាតិ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
យុវជន
ការងារ
អង្គការភ្លែន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
13 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម