បទយកការណ៍ / បទសម្ភាសន៍
កម្ពុ​ជាមាន​ផ្កា អ័​រ​គី​ដេ ជាង​៥០០​ប្រភេទ តែ​មិនទាន់​អាចធ្វើ​អាជីវ​កម្មបាន
24, Jun 2017 , 12:16 pm        
រូបភាព
​លោក សេ​ឌ្រី​ក ហ្ស​ង់​ក្លូ​ស (Cédric Jancloes) ដែលជា​ជន​ប៊ែ​ក​ហ្ស៊ី​ក ហើយ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ស្ទាត់ជំនាញ បានចាប់ផ្តើម​សិក្សា​អំពី​ផ្កា អ័​រ​គី​ដេ ខ្មែរ​តាំងពី​ឆ្នាំ​២០០១​។ បើតាម​អ្នកជំនាញ​រូបនេះ អ័​រ​គី​ដេ ដែលមាន​ឈ្មោះ​ខ្មែរ​ហៅថា «​កេសរ​កូ​ល​» នោះ​មាន​ជាង​៥០០​ប្រភេទ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ពូជ​ខ្លះ​ក៏​ជា​ពូជ​កម្រ​ទៀតផង​។ ក្នុងនាម​ជា​អ្នកជំនាញ លោក Cédric ក៏​បារម្ភ​អំពី​ការបាត់បង់​ពូជ​ផ្កា កេសរ​កូ​ល ដោយសារ​កាប់​ព្រៃ​ផងដែរ​។ ប៉ុន្តែ​អ្វីដែល​រឹតតែ​គួរ​ឲ្យ​បារម្ភ​ទៀត​នោះ គឺ​ការមិន​អាចធ្វើ​អាជីវកម្ម​តាម​លក្ខណ​វិទ្យាសាស្ត្រ​លើ​ផ្កា អ័​រ​គី​ដេ ឬ​កេសរ​កូ​ល​នេះ​បាន ហើយ​ថា​វា​អាច​បាត់បង់​ទៅ​ប្រទេសជិតខាង​ទៀត​នោះ​។



​សូម​លោក​ស្តាប់​បទ​សម្ភាស​រវាង​លោក លាង ដឺ​លុច អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​លោក Cédric Jancloes ដូចតទៅ​៖




​ផ្កា កេសរ​កូ​ល  ឬ ផ្កាអ័រគីដេ (​ភាសា​បារាំង​) មាន​សម្បូរ​នៅក្នុង​៥​តំបន់​នៅក្នុង​ប្រទេស​កម្ពុជា​។ បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក Cédric ផ្កាអ័រគីដេ ក៏​អាច​ផលិតផល​នៃ​ការធ្វើ​អាជីវកម្ម​បង្កើត​ការងារ​ដល់​ពលរដ្ឋ ដល់​អ្នកជំនាញ និង​ផ្តល់​ចំណូល​ដល់​រដ្ឋ​ផងដែរ​។ លោក​បន្តថា នៅ​សហរដ្ឋអាមេរិក​គ្រាន់តែ​ផ្កាអ័រគីដេ​ប្រភេទ វ៉ាន់​នី​ឡា ដែល​គេ​យកទៅ​ផលិត​ធ្វើជា​ការ៉េម ក៏​រក​ចំណូល​ឲ្យ​រដ្ឋាភិបាល​អាមេរិក​បាន​១២០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដែរ​។​

​នៅ​កម្ពុជា​សព្វថ្ងៃ វិទ្យាស្ថាន​មួយ​ត្រូវបាន​បង្កើតឡើង​ហើយដោយ​មានការ​គាំទ្រ​ដោយ​ក្រសួងកសិកម្ម​ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​ពូជ​ផ្កាអ័រគីដេ​ខ្មែរ​។ អ្នកជំនាញ​ផ្កា​អ័​រ​គេ​ដេ មិន​ចង់ឃើញ​ពលរដ្ឋ​ខ្មែរ​ចូល​ព្រៃ​កាប់​យក​ផ្កាអ័រគីដេ ពី​ក្នុងព្រៃ​នោះឡើយ​។​








© រក្សាសិទ្ធិដោយ thmeythmey.com