ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​យំ មិនមែន​គ្មាន​ប្រយោជន៍​នោះទេ​
25, Jun 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកត្រូវការ​យំ​ដ៏​ល្អ​មួយ​ដែរ​ទេ​? មែនហើយ អ្នក​ពិតជា​មានសំណាង​ណាស់ ដោយសារតែ​ការ​យំ​ពិត​ជាមាន​ប្រយោជន៍​ដ៏​ល្អ​សម្រាប់​សុខភាព​មនុស្ស​យើង​។ យើង​ដឹង​ហើយ​ថា កា​រយំ​មាន​ទំនាក់ទំនង​អវិជ្ជមាន​ជាច្រើន ប៉ុន្តែ​ការស្រាវជ្រាវ​និយាយថា វា​ល្អ​ចំពោះ​មនុស្ស​ទៅវិញ​ទេ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល ដែល​អ្នក​គួរតែ​បន្ត​យំ​បើសិនជា​ចង់​៖



១. បំបាត់​ស្ត្រេ​ស​
​ទឹកភ្នែក​ពិតជា​អាចជួយ​បំបាត់​ស្ត្រេ​សបាន​។ នេះ​ដោយសារតែ​ទឹកភ្នែក​កើតចេញពី​អារម្មណ៍​មាន​នាទី​ជួយ​បំបាត់​ស្ត្រេ​ស​អ័រម៉ូន​ក្នុង​រាងកាយ​។ ការ​យំ​ដ៏​ល្អ​មួយ​ត្រូវបាន​គេ​ស្គាល់​ថា ជួយ​ឲ្យ​មនុស្ស​មាន​អារម្មណ៍ល្អ​នៅពេលដែល​បញ្ហា​នៅតែ​បន្ត​កើតមាន ហើយ​ហេតុផល​ដែល​ត្រូវ​យំ​គួរតែ​បន្តទៀត​បើសិនជា​ចង់​។​

២. រំសាយ​ទុក្ខ​កង្វល់​
​ទឹកភ្នែក​ជួយ​សម្រួល​ទាំង​ផ្លូវ​រាងកាយ ចិត្តសាស្ត្រ និង​ចិត្តគំនិត​។ ចូរ​បញ្ចេញ​អារម្មណ៍​ទាំងនោះ​ឲ្យ​អស់​តាមរយៈ​ការ​សម្រក​ទឹកភ្នែក​ទៅ​។ អ្នកនឹង​មានឱកាស​កា​ន់​តែ​ល្អ​ក្នុងការ​ជម្នះ​រាល់​ទុក្ខ​កង្វល​ដែល​កំពុងតែ​កើតមាន​។ កា​រយំ​ពិត​ជាមាន​ប្រសិទ្ធភាព​ក្នុងការ​ដោះស្រាយ​ទុក្ខ​កង្វល់​មែន ហើយក៏​ជួយ​ជម្នះ​វា​បាន​កាន់តែ​ល្អ​ថែមទៀត​។​

៣. បញ្ចេញ​ជាតិពុល​
​កា​រយំ​នឹង​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន ដោយ​គ្រាន់តែ​ច្រោះ​ជាតិពុល​ដូចគ្នា​នឹង​ការ​នោម ឬ​បែកញើស​ដែរ​។ ទឹកភ្នែក​ដែល​កើតចេញពី​អារម្មណ៍​ទុក្ខសោក​នឹង​ជួយ​បញ្ចេញ​ជាតិពុល​មក​ខាងក្រៅ​រាងកាយ​បាន​។​

៤. ធ្វើ​ឲ្យ​អ្នកមាន​ការឆ្នៃប្រឌិត​កាន់តែច្រើន​
​អ្នក​ដែល​យំ​ច្រើន ទោះបីជា​រឿង​បន្តិចបន្តួច​ក៏ដោយ ក៏​វា​អាច​ដោះស្រាយ​បញ្ហា​ផ្លូវ​អារម្មណ៍​បាន​យ៉ាង​អស្ចារ្យ​ដែរ​។ ការ​ដែលមាន​អារម្មណ៍​ស្រាល​បែបនេះ ច្រើនតែ​កើតឡើង​ចំពោះ​វិចិត្រករ អ្នក​តែង​កំ​ណាប អ្នកនិពន្ធ និង​មនុស្ស​ដែលមាន​ភាព​ឆ្នៃប្រឌិត​ច្រើន​។ កាលណា​អ្នកមាន​អារម្មណ៍​កាន់តែច្រើន ភាពខ្លាំង​ខាង​ឆ្នៃប្រឌិត​របស់​អ្នក​កាន់​តែមាន​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com