អត្ថបទពាណិជ្ជកម្ម
ផ្ទេរប្រាក់​ជុំវិញ​ពិភពលោក ជាមួយ​កម្រៃ​សេវា​ទាប និង​ចំណេញ​ច្រើន ជាមួយ​ធនាគារ CIMB
24, Jun 2017 , 1:27 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ ឥឡូវនេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប (CIMB Group) មាន​ផ្តល់ជូន​កម្មវិធី​ពិសេស គឺ​សេវា​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស ជុំវិញ​ពិភពលោក ជាមួយ​តម្លៃ​ទាប​ត្រឹមតែ 18​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ហើយ​ទាំង​អ្នក​ដែលជា​អតិថិជន និង​មិនមែន​អតិថិជន​របស់​ធនាគា​រ CIMB គឺអាច​ផ្ញើ​ប្រាក់​បាន​រហូតដល់ 10,000 ដុល្លារ​អាមេរិក ទៅតាម​រូបិយប័ណ្ណ​ផ្សេងៗ​គ្នា រួមទាំង​អត្រា​ប្តូរប្រាក់​ដ៏​ប្រកួតប្រជែង​ផងដែរ​។ កម្មវិធី​ផ្តល់ជូន​ពិសេស​នេះ គឺ​ដើម្បី​បំពេញតម្រូវការ​កើនឡើង​របស់​អតិថិជន សម្រាប់​សេវា​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស​។​

​លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ CIMB មានប្រសាសន៍ថា​៖ «​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ សេវា​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស​របស់​ធនាគារ CIMB មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្តែង សេវា​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស​របស់​ធនាគារ CIMB បាន​កើនឡើង​នៅក្នុង​ឆ្នាំ​២០១៦ ដែល​ស្មើនឹង​កំណើន ២២% បើ​ធៀប​នឹង​ឆ្នាំ​២០១៥​។ ដូច្នេះ​ដើម្បី​លើកទឹកចិត្ត​ដល់​ការគាំទ្រ​របស់​អតិថិជន ធនាគារ CIMB បាន​បង្កើត​នូវ​កម្មវិធី​ពិសេស​នេះ ដោយ​ផ្តល់ជូន​អតិថិជន​នូវ​ការផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស ក្នុង​អត្រា​តម្លៃ​ទាប ត្រឹមតែ 18​ដុល្លារ​ប៉ុណ្ណោះ​»​។​

​ស្របពេល​តម្រូវការ​សេវាកម្ម​ផ្ទេរប្រាក់ ទៅ​ក្រៅប្រទេស មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ អតិថិជន​មួយចំនួន​តែងតែមាន​ការព្រួយបារម្ភ ចំពោះ​ការផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស ដោយសារ​គិត​ទៅលើ​បញ្ហា​សុវត្ថិភាព​នៃ​ទឹកប្រាក់ និង​ការ​ចរាចរណ៍​ប្រាក់​ឆ្លង​ប្រទេស ទោះបី​ជាមាន​ភ្ញាក់​ងារ​ជាច្រើន ដែល​កំពុងផ្តល់​សេវា​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស​ក៏ដោយ​។ ដូច្នេះ​វា​គឺ​ចាំបាច់​ណាស់ ក្នុងការ​ជ្រើសរើស​ភ្ញាក់​ងារ​ផ្ទេរប្រាក់​ណា ដែល​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់ និង​អត្ថប្រយោជន៍​ល្អប្រសើរ​។



​ជាមួយគ្នានេះ លោកស្រី បានបញ្ជាក់​ផងដែរ​ថា​៖ បើ​ធៀប​នឹង​ភ្ញាក់​ងារ​ផ្ទេរប្រាក់​ដទៃទៀត ធនាគារ CIMB ដែលជា​ធនាគារ​អន្តរជាតិ​ឈានមុខ​គេ ក្នុងប្រទេស​កម្ពុជា គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​របស់​អតិថិជន​។ យើង​ធានា​នូវ​សេវាកម្ម​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស​ដ៏​ល្អប្រសើរ ឆាប់រហ័ស ប្រកបដោយ​ទំនុកចិត្ត តាមរយៈ​បណ្តាញ​សាខា និង​ដៃគូ​ធនាគារ​របស់​យើង នៅ​ជុំវិញ​តំបន់​អាស៊ាន និង​ពិភពលោក ហើយ​ជាពិសេស​ទៀត​នោះ គឺ​យើង​ផ្តល់នូវ​អត្រា​ប្តូរប្រាក់​ល្អ​បំផុត​មួយ ទៅតាម​រូបិយប័ណ្ណ​ផ្សេងៗ ដែល​ជួយ​ឲ្យ​លោកអ្នក​ចំណេញ​បាន​កាន់តែច្រើន​។​

​ចាប់ពី​ថ្ងៃនេះ រហូតដល់​ចុងខែ​សីហា ឆ្នាំ​២០១៧ លោកអ្នក​អាច​រីករាយ​នឹង​ការបញ្ជូន​ប្រាក់​របស់​អ្នក ជាមួយនឹង​វិធីសាស្ត្រ​នៃ​ការផ្ទេរ​ប្រាក់​ដ៏​ឆាប់រហ័ស និង​មាន​សុវត្ថិភាព ទៅកាន់​ដៃគូ​ពាណិជ្ជកម្ម បុត្រ​ធីតា​សម្រាប់​ការបង់ថ្លៃ​សិក្សា និង​អ្នក​គ្រប់គ្នា នៅក្រៅ​ប្រទេស ជុំវិញ​ពិភពលោក ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ និង​រហ័ស​ទាន់​ចិត្ត តាមរយៈ​សាខា​ក្រៅប្រទេស និង​បណ្តាញ​ដៃគូ​ធនាគារ​ជាច្រើន​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​លេខ +855 (០) 23 988 388 ចូលទៅ​កាន់​គេហទំព័រ www.cimbbank.com.kh ឬ​អ​ញ្ចើ​ញ​ទៅកាន់​សាខា​ណាមួយ​របស់​ធនាគារ CIMB​។​

​អំពី​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី​
​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយបាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង​។ ជាមួយនឹង​អតិថិជន​សរុប​ប្រមាណ ១៩.០០០ នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួមមាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ធនាគារពាណិជ្ជ ព្រមទាំង​សេវាកម្ម​សាជីវកម្ម និង​ប្រតិបត្តិការ​ធនាគារ​ផងដែរ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខគេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និង​ធានារ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​វត្ត​មាននៅ​ប្រទេស​ចំនួន ៩ ក្នុងចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និង​ឡាវ​)​។ ក្រៅពី​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏មាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​
 
​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ១.០០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែមិថុនា ឆ្នាំ​២០១៦​។ ធនាគារ​វិនិយោគ​រប​ស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុងចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩៧,៩% នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៀ​ហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧% នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូល​ប​ត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៦​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៤០.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៦​។​


© រក្សាសិទ្ធិដោយ thmeythmey.com