កីឡាជាតិ
ជាតិ
Hun Sen Cup៖ ណាហ្គា​វើ​ល​ស្វាគមន៍​ស្វាយរៀង​មុន​បឹងកេត​ប៉ះ​ឧ​ត្ត​រ​មានជ័យ
24, Jun 2017 , 2:00 pm        
រូបភាព
ដោយ:
ក្រុម​ណាហ្គា​វើ​ល បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ស្វាគមន៍​ក្រុម​ខេត្តស្វាយរៀង(ស្វាយរៀង)ខណៈ​ក្រុម​បឹងកេត​ជួប​ជាមួយ​ឧ​ត្ត​រ​មានជ័យ នា​ការប្រកួត​ជើង​ទី១ ដំណាក់កាល​ទី៤ នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ២០១៧ នៅ​ល្ងាច​នេះ។

 
នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម៉ោង៣រសៀល ថ្ងៃទី២៤ ខែមិថុនា នេះ ក្រុម​កំពុង​លេង​ក្នុង​ក្របខណ្ឌ​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ណាហ្គា​វើ​ល ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ស្វាយរៀង ដែល​ឡើង​មកពី​វគ្គ​ជម្រុះ​តាម​ខេត្ត ក្នុង​ជើង​ទី១ ដំណាក់កាល​ទី៤ នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន។ ណាហ្គា​វើ​ល អាចមាន​ភាគរយ​ខ្ពស់ជាង​ស្វាយរៀង សម្រាប់​ការដណ្តើម​ជ័យជម្នះ​នៅ​ល្ងាច​នេះ ព្រោះ​ក្រុម​នេះ បាន និង​កំពុង​ហ្វឹកហាត់​ត្រៀម​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា និង​ពានរង្វាន់​នៅ​ប្រទេស​សិង្ហ​បុរី។ 
 
ជាមួយគ្នានេះ នា​វេលា​ម៉ោង៦ល្ងាច ក្រុម​បឹងកេត ត្រូវ​តទល់​ជាមួយ​ក្រុម​ឧ​ត្ត​រ​មានជ័យ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា។ បឹងកេត មិន​ខុសពី​ក្រុម​ណាហ្គា​វើ​ល​នោះទេ ពោលគឺ​ក្រុម​នេះ ក៏​កំពុង​ហ្វឹកហាត់ ត្រៀម​ពានរង្វាន់​ទាំងពីរ​ខាងលើ​ដែរ។ ដូច្នេះ​សម្រាប់​ការប្រកួត​នា​ល្ងាច​នេះ ឧ​ត្ត​រ​មានជ័យ​ត្រូវការ​ប្រឹងប្រែង​បន្តិច ព្រោះ​ជួប​ជាមួយ​ក្រុម​ខ្លាំង៕    
 

Tag:
 Hun Sen Cup 2017
 បឹងកេត
 ណាហ្គា​វើ​ល
 ស្វាយរៀង
 ឧ​ត្ត​រ​មានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com