ជាតិ
សេដ្ឋកិច្ច
ជើងហោះហើរ​ត្រង់ ពី​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន មក​កម្ពុជា ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​នេះ​
24, Jun 2017 , 9:39 pm        
រូបភាព
ដោយ:
​ព្រះសីហនុ​៖ នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែមិថុនា​នេះ កម្ពុជា​នឹង​ភ្ជាប់​ការហោះហើរ​ត្រង់​ថ្មី​មួយទៀត ពី​ទីក្រុង WUXI ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​កងកេង​។ ជើងហោះហើរ​ត្រង់​ថ្មី​នេះ នឹងធ្វើ​ឡើង​២​លើក ក្នុង​មួយ​សប្តាហ៍ គឺ​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​សៅរ៍​។​



​ក្រុមហ៊ុន​អាកាសចរណ៍​ស្កា​យ​អង្គរ​អ៊ែរ​ឡាញ (SKY Angkor Airline) នឹង​ភ្ជាប់​ជើងហោះហើរ​ត្រង់ ពី​ទីក្រុង WUXI ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន មកកាន់​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៥ ខែមិថុនា​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ដែល​បាន​ស្រង់​សម្តី លោក យន្ត​មីន អភិបាលខេត្ត​ព្រះសីហនុ​។ លោក​អភិបាលខេត្ត បាន​ឲ្យ​ដឹង​ទៀតថា នឹងមាន​ការហោះហើរ​ពី​ដង​ក្នុង​មួយ​សប្តាហ៍ ពី​ក្រុង​WUXI ខេត្ត​ជាំ​ង​ស៊ូ មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​កងកេង នៅ​រៀងរាល់ថ្ងៃ​អង្គារ និង​ថ្ងៃ​សៅរ៍​។

​ក្នុង​ខែមិថុនា​នេះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ចំនួន​២ បើក​ការហោះហើរ​ត្រង់ មកកាន់​ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន​អាកាសចរណ៍ ជេ​ស៊ី អ៊ិន​ធើ​ណេ​សិ​នណល អ៊ែ​ឡាញ​(JC International Airline) ទើបតែ​ភ្ជាប់​ជើងហោះហើរ​ត្រង់ ពី​ក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី មកកាន់​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣ ខែមិថុនា ខណៈ​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង WUXI ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៥ ខែមិថុនា​នេះ​។ នេះ​បើតាម លោក យន្ត​មីន អភិបាលខេត្ត​ព្រះសីហនុ​ដដែល​៕


Tag:
 ហោះហើរ​ត្រង់​
 ​ ព្រះសីហនុ​
 ​ ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com