អន្តរជាតិ
​មិត្ត​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ត្រូវ​ជាប់គុក​បី​ឆ្នាំ ព្រោះ​ប្រើ​ឥទ្ធិពល​លើស​កល​វិទ្យាល័យ​ឲ្យ​ផ្គាប់ចិត្ត​កូនស្រី​ខ្លួន​
24, Jun 2017 , 10:39 pm        
រូបភាព
ដោយ:
មិត្តភក្តិ ​ជិតស្និទ្ធ​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី Park Geun Hye គឺ​លោកស្រី​Choi Soon-sil ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​បី​ឆ្នាំ​។ អ្នកស្រី Choi Soon-sil បាន​ប្រើ​ឥទ្ធិពល​អតីត​ប្រធានាធិបតី​លើកតម្កើង​កូនស្រី​របស់ខ្លួន​ពេល​ សិក្សា​ក្នុង​សាកលវិទ្យាល័យ Ewha Woman​។​



​តុលាការក្រុង​សេ​អ៊ូ​ល បាន​កាត់ទោស​អ្នកស្រី Choi Soon-sil ដែល​មិត្តភក្តិ​ជិតដិត​របស់​អតីត​ប្រធានាធិបតី Park Geun Hye ឲ្យ​ជាប់ពន្ធ​ធនាគារ​បី​ឆ្នាំ​ដោយសារ​អ្នកស្រី​ប្រើប្រាស់​ឥទ្ធិពល​ខ្លួន​លើ ​សាកលវិទ្យាល័យ​ដើម្បី​ឲ្យ​សាលា​លម្អៀង​និង​លើកស្ទួយ​កូនស្រី​ខ្លួន​ផងដែរ​ នោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap អ្នកស្រី Choi Soon-sil បាន​ប្រើ​ឥទ្ធិពល​ក្នុងនាម​ជា​មិត្ត​ប្រធានាធិបតី​កូរ៉េ ស្នើ​សកល​វិទ្យាល័យ Ewha  ឲ្យ​យកចិត្តទុកដាក់​លើ​កូនស្រី​ឲ្យ​បាន​ពិសេស​ជាងគេ​។​

​សូម​រម្លឹក​ប​និ្ត​ថា លោកស្រី Park Geun Hye ក៏ត្រូវ​បាន​គេ​ដកហូត​តំណែង​បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង ប្រកាសថា​លោកស្រី​មាន​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​និង​អនុញ្ញាត​ឲ្យ​ មិត្តភក្តិ​លូកលាន់​កិច្ចការ​ដឹកនាំ​ប្រទេស​ផងដែរ​។

​ចំណែក Choi Soon-sil បាន​បដិសេធ​ទទួលកំហុស ហើយ​ប្រកែក​ថា​ខ្លួន​មិនបាន​ប្រព្រឹត្ត​អំពើ​ស៊ីសំណូក​ឬ​ស្នើ​ឲ្យ​សាលា​ លម្អៀង​រក​កូនស្រី​ទីនោះ​ទេ​។ អ្វីដែល​អ្នកស្រី​ធ្វើ គឺ​កើតឡើង​ពី​សេចក្ដីស្រលាញ់​របស់​ម្ដាយ​ដែល​តែងតែ​ចង់​ឲ្យ​កូនស្រី​បាន​ អ្វីៗ​ដែល​ល្អ​បំផុត​ប៉ុណ្ណោះ​។​

​នាង Chung Yoo-ra ដែលជា​កូនស្រី Choi Soon-sil បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​នៅ​សាលា​ជំនាញ​ខាង​ជិះសេះ​ក្នុង​ឆ្នាំ ២០១៥ ដោយសារ ដោយសារ​ម្តាយ​ខ្លួន​មាន​ខ្សែ​ដែលមាន​ឥទ្ធិពល​ដែរ​។

​ស្ថាប័ន​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​ចាត់ទុក​ទង្វើ​អ្នកស្រី​ថា​ជា​ ការបំពានច្បាប់​ដោយ​លូកលាន់​ចូលក្នុង​បញ្ហា​សាលា​និង​ជួយ​ឲ្យ​កូនស្រី​ របស់ខ្លួន​ទទួលបាន​ជោគជ័យ​ផង​។ ស្ថាប័ន​នេះ​ក៏បាន​ទាមទារ​តុលាការ​កាត់ទោស​អ្នកស្រី​ឲ្យ​ជាប់ពន្ធនាគារ​៧​ ឆ្នាំ​ឯណោះ​។​

​ក្រៅពី Choi Soon-sil មនុស្ស​ប្រាំមួយ​អ្នក​ទៀត​ក៏​ជាប់​ពាក់ព័ន្ធ​នៅក្នុង​អំពើពុករលួយ​នេះដែរ ខ្លះ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ និង​ខ្លះទៀត​ត្រូវ​អាច​នៅក្រៅ​ឃុំ​បាន​។​

​អតីត​នាយក​សាកលវិទ្យាល័យ EwHa អ្នកស្រី Choi Kyung-hee និង Namkung Gon អតីត​ប្រធាន​ផ្នែក​ទទួល​និស្សិត​ឲ្យ​ចូល​សិក្សា ក៏​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ដោយ​ម្នាក​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំ និង​ម្នា​ក់ទៀ​តា​ជាប់​ត្រឹម​មួយឆ្នាំ​កន្លះ  ។

 នេះ​ជាការ​សម្រេច​លើកដំបូង​ហើយ​របស់​តុលាការ​ពាក់ព័ន្ធ​បទ​ចោទ​មួយ​ ក្នុងចំណោម​បទ​ចោទ​ជាច្រើន​ទៀត​ប្រឆាំង​អ្នកស្រី Choi Soon-sil ជុំវិញ​រឿងអាស្រូវ​ពុករលួយ និង​ប្រើប្រាស់​ឥទ្ធិពល​មិត្ត​ភ​កិ្ត​ទាញយក​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាច្រើន​ កន្លងមក​។ ការចោទប្រកាន់​ប្រឆាំង​អ្នកស្រី Choi Soon-sil រួមមាន​ការទទួល​សំណូក​ពី​ក្រុមហ៊ុន Sumsung ដែលមាន​តម្លៃ​យ៉ាងតិច ៦,៨៥ លាន​ដុល្លារ​៕


Tag:
 ​កូរ៉េខាងត្បូង​
  Park Geun Hey
  Choi Soon-sil
© រក្សាសិទ្ធិដោយ thmeythmey.com