ពីនេះ ពីនោះ
រវាងពាក្យ «រំលឹក» , «រម្លឹក» , «រំឭក» ប្រើជំនួសគ្នាបានតាមត្រូវការ
× នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា «រំលឹក» , «រម្លឹក» , «រំឭក» នេះ ត្រឹមត្រូវទាំងបី គឺសរសេរជា «រំលឹក» , «រម្លឹក» ឬ «រំឭក» ក៏បានដែរ។
ពាក្យនេះជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យរឭកឃើញ គឺឲ្យនឹកឃើញ, ឲ្យភ្ញាក់ស្មារតី, ឲ្យចាំឡើងវិញ។ ឧទាហរណ៍៖ រម្លឹកស្មារតី, រំលឹកគ្នា, រំឭកមេរៀន។ ល។
កាលពីសម័យមុនគេច្រើនប្រើតែពាក្យ រំលឹក។ ប៉ុន្តែ សម័យឥឡូវក៏សរសេរ រំឭក និង រំលឹក ឬ រម្លឹក នេះ ប្រើជំនួសគ្នាបានតាមត្រូវការ៕
© រក្សាសិទ្ធិដោយ thmeythmey.com