ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈ​ជំងឺ​គាំងបេះដូង​ពិសេស​នេះ កើតឡើង​ចំពោះតែ​មនុស្ស​ស្រី​ប៉ុណ្ណោះ​
25, Jun 2017 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​គាំងបេះដូង​គឺជា​មូលហេតុ​ចំបង​ជាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​លឿន​បំផុត​ក្នុង​យុគ្គសម័យ​ដ៏​ទំនើប​មួយ​នេះ​។ ជា​អ​កុស​ល្យ ជំងឺ​នេះ​ច្រើនតែ​កើតឡើង​យ៉ាង​ស្ងៀមស្ងាត់​ចំពោះ​មនុស្ស​យើង​ទៅវិញ​។ យ៉ាងណាមិញ​វា​ក៏មាន​បង្ហាញ​នូវ​អាកា​រៈ​មួយចំនួន​ឲ្យ​យើង​ដឹង​ដែរ​ថា វា​មិនមែនជា​រឿង​ធម្មតា​នោះទេ​។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយចំនួន​ដែល​ស្ត្រី​គ្រប់រូប​គួរតែ​ដឹង និង​ចងចាំ​ថា វា​អាចជា​ជំងឺ​គាំងបេះដូង ដែល​ត្រូវ​ត្រៀមលក្ខណៈ ឬ​ចាត់វិធានការ​ណាមួយ​ឲ្យ​ទាន់ពេលវេលា​ផង​។​



​ឈឺ​នៅ​ខ្នង ក ថ្គាម និង​ដៃ​
​សញ្ញា​ទាំងនេះ​ប្រហែលជា​អាចធ្វើ​ឲ្យ​ច្រឡំ​បាន ព្រោះថា​ជំងឺ​គាំងបេះដូង​ច្រើនតែ​ទាក់ទង​នឹង​ការឈឺចាប់​នៅ​ទ្រូង ឬ​ដៃ​ខាងឆ្វេង មិនមែន​ក ឬ​ថ្គាម​ឡើយ​។ ការឈឺចាប់​នេះ​អាច​នឹង​ខ្លាំង​ទៅៗ ស្រួចស្រាវ ឬ​ភ្លាមៗ​។ វា​អាចធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ពី​គេង​ទាំង​កណ្តាលយប់​ដោយសារតែ​ឈឺ​នេះ​។​

​ឈឺ​ក្នុង​ពោះ​ដូច​គេ​ចាក់ មិន​ង​មិន​ស្រួលខ្លួន​
​សញ្ញា​ខ្លះ​នៃ​ជំងឺ​គាំងបេះដូង​អាច​ច្រឡំ​នឹង​អាកា​រៈ​នៃ​ការពុល​អាហារ ជំងឺ​ភ្តា​សាយ ឬ​ក្រហាយ​ទ្រូង​ខ្លាំងក្លា​។ ពេលខ្លះ ស្ត្រី​អាច​នឹង​ធ្លាប់មាន​សម្ពាធ​នៅក្នុង​ពោះ ដែលមាន​លក្ខណៈ​ដូច​មាន​ដំរី​អង្គុយ​ក្នុង​ពោះ​អញ្ចឹង​។​

​បែកញើស​ត្រជាក់​
​ការ​បែកញើស​ត្រជាក់​គឺជា​សញ្ញា​រួមមួយ​ផ្សេងទៀត​ដែល​កើត​ឡើងលើ​មនុស្ស​ស្រី​។ វា​ប្រហែលជា​អាចទាក់ទង​នឹង​ស្ត្រេ​ស​ដែរ​។ ប៉ុន្តែ​បើសិនជា​អ្នក​មិន​ធ្លាប់មាន​អាកា​រៈ​នេះ​ពីមុន​ទេ យក​ល្អ​គួរតែ​ទៅ​ជួប​អ្នកជំនាញ​ដើម្បី​ប្រឹក្សា​ហើយ​។​

​ដកដង្ហើម​ខ្លីៗ និង​វិលមុខ​
​មាន​បញ្ហា​ក្នុងការ​ដកដង្ហើម​ដោយ​មិនដឹង​មូលហេតុ​អាចជា​សញ្ញា​មួយ​សង្ស័យថា​មាន​ជំងឺ​គាំងបេះដូង ជាពិសេស​បើសិនជា​វា​កើតឡើង​ជាមួយនឹង​អាកា​រៈណា​ផ្សេងទៀត​។​

​អស់កម្លាំង​កាន់តែខ្លាំង​
​បើសិនជា​ក្រោយពី​សម្រាក​រយៈពេល​យូរហើយ អ្នក​នៅតែមាន​អារម្មណ៍​អស់កម្លាំង​ខ្លាំង និង​មិនអាច​ធ្វើ​ការងារ​ធម្មតាៗ​បាន​ទៀត​នោះ វា​អាចជា​សញ្ញា​ប្រកាសអាសន្ន​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​លើ​ប្រព័ន្ធ​បេះដូង​សរសៃឈាម​ហើយ​។​

​មាន​សម្ពាធ និង​ឈឺចាប់​ក្នុង​ទ្រូង​
​ការឈឺចាប់​ក្នុង​ទ្រូង មិន​ស្រួល​ក្នុង​ទ្រូង ការ​ក្រហាយ​ទ្រូង និង​មាន​អារម្មណ៍​ថា​តឹង​ក្នុង​ទ្រូង សុទ្ធតែជា​អា​ការៈបញ្ជាក់​អំពី​ជំងឺ​បេះដូង​ហើយ​។ ស្ត្រី​ខ្លះ​ធ្លាប់មាន​ការឈឺចាប់​តែ​មិនមែន​ទ្រូង​ខាងឆ្វេង​ទេ ប៉ុន្តែ​ពេញ​ទ្រូង​តែម្តង​។ បើសិនជា​ការឈឺចាប់ ឬ​សម្ពាធ​នោះ​មិន​បាត់​ទៅវិញ​ក្នុង​រយៈពេល​ពីរ​បី​នាទី​ទេ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ជាបន្ទាន់​។​

​ចំណាំ​៖
​អាកា​រៈទាំង​នេះ​មិនមែន​ធានាថា​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​គាំងបេះដូង​ទេ ប៉ុន្តែ​ការ​ផ្សំគ្នា​នៃ​អាកា​រៈទាំង​អស់នេះ ព្រមទាំង​ភាព​ញឹកញាប់​របស់​វា​វិញ អាច​គ្រប់គ្រាន់​ជាហេតុ​ផល​ដែល​ត្រូ​ទៅ​ជួប​ពេទ្យ​ហើយ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com