ពីនេះ ពីនោះ
សំរាម ចិញ្ចើមថ្នល់ អសន្តិសុខ រង់ចាំ​លោក​អភិបាល​ថ្មី​
25, Jun 2017 , 12:15 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ព្រហ្មគីតិ​
​ដោយ​ប៉ាកកា​ខ្មៅ​



-​រឿងនេះ​កើត​យូរ​ឆ្នាំ​    ​តាម​ស្មេរ​ចាំ​មិនមែន​ថ្មី​
​ចៅហ្វាយ​ប្តូរ​ពីរ​បី​    ​រាស្ត្រ​ប្រុស​ស្រី​នៅតែ​ខ្វល់​។​

-​ធូលី​ស្បោង​ប្លា​ស្ទិ​ក​    ​តែង​រំលេច​នៅតាម​ថ្នល់​
​ត្រូវ​ភ្លៀង​ផ្អូម​បែក​វ៉​ល់​    ​រុយ​ច្របល់​ជ្រួល​ជប់លៀង​។​

-​ពេល​ខ្យល់​ខ្វល់​ដី​ហុយ បែក​ក្លិនស្អុយ​ពេល​មេឃ​ភ្លៀង​
​សំរាម​កើប​មិន​ទៀង ផ្លូវត្រង់​វាង​រួម​ចង្អៀត​។​

-​ចិញ្ចើម​គេ​យក​អស់​    ​ដាក់​របស់​លក់​ព្រោងព្រាត​
​ឡានធំ​នៅ​ប្រជ្រៀត​    ​បើកបរ​ទៀត​ម៉ោង​ហាមឃាត់​។​

-​បង្ក​គ្រោះ​តាមផ្លូវ​    ​គ្រប់​រដូវ​នៅតែ​ភ្លាត់​
​ទប់ស្កាត់​ថា​តែ​មាត់​    ​ធ្វើជា​ឃាត់​យកតែ​មុខ​។​    ​  
  ​    ​
-​គ្រឿងញៀន​ឈ្មួញ​លួច​ច្នៃ​    ​ចោរ​បានដៃ​ចេញ​វាយលុក​
​ឆក់​ប្លន់​បង្ក​ទុក្ខ​    ​ខ្លះ​ជាប់គុក​មិន​រាងចាល​។​

-​កង្វល់​រាស្ត្រ​ច្រើនណាស់ លោក​ដឹង​ច្បាស់​អភិបាល​
​ទោះ​ស្មេរ​មិន​ដំណាល​    ​អភិបាល​លោក​ជ្រាប​ហើយ​។​

-​ត្រូវ​ចុច​ចំ​បញ្ហា​    ​ព្រោះ​វេលា​មិនយូរ​ឡើយ​
​បោះឆ្នោត​កៀក​បង្កើយ​    ​ស្រាយ​រួចហើយ​រឿង​អី​ចាញ់​?​     


© រក្សាសិទ្ធិដោយ thmeythmey.com