ពីនេះ ពីនោះ
អ្វីទៅជា «ការគ្រប់គ្រងតាមបែបបន្ស៊ាំ» និង «ការគ្រប់គ្រងទេសភាពចម្រុះ»?
× ភ្នំពេញ៖ ពាក្យ «ការគ្រប់គ្រងតាមបែបបន្ស៊ាំ» និង «ការគ្រប់គ្រងទេសភាពចម្រុះ» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
ពាក្យ «ការគ្រប់គ្រងតាមបែបបន្ស៊ាំ» (Adaptive management ) ដំណើរការជាលក្ខណៈប្រព័ន្ធសម្រាប់កែលម្អជាបន្តបន្ទាប់នូវគោលនយោបាយគ្រប់គ្រងនិងការប្រតិបត្តិនានា តាមរយៈការរៀនសូត្រពីលទ្ធផលនៃការអនុវត្តគោលនយោបាយនិងការប្រតិបត្តិនានាកន្លងមក។
ចំណែកឯ ពាក្យ «ការគ្រប់គ្រងទេសភាពចម្រុះ» (Integrated landscape management)
ប្រព័ន្ធគ្រប់គ្រងធនធានធម្មជាតិ ដែលទទួលស្គាល់គុណតម្លៃរបស់សេវាកម្មប្រព័ន្ធអេកូឡូស៊ី សម្រាប់អ្នកពាក់ព័ន្ធជាច្រើន និងរបៀបដែលនាំឲ្យអ្នកពាក់ព័ន្ធទាំងនោះប្រកាន់ខ្ជាប់នូវគោលដៅច្បាស់លាស់ ក្នុងការប្រើប្រាស់ដីឬយុទ្ធសាស្ត្រ ប្រកបរបរចិញ្ចឹមជីវិតផ្សេងៗគ្នា។
ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)៕
© រក្សាសិទ្ធិដោយ thmeythmey.com