ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុផល ៥​យ៉ាង​ដែល​ការ​មាន​ផ្ទៃពោះ​ក្នុង​សប្តាហ៍​ទី​២៣ មិន​ធ្វើ​ចលនា ឬ​កម្រើក​
26, Jun 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​មាន​ផ្ទៃពោះ​គឺជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ជីវិត​មនុស្ស​ស្រី ប៉ុន្តែ​វា​ត្រូវបាន​បំពេញ​នូវ​ភាព​តានតឹង​ទៅវិញ​នៅពេល​និយាយ​ដល់​សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ​។ ការដែល​តាមដាន​សុខភាព​របស់គេ​ជាប់​រហូត​ជាមួយ​គ្រូពេទ្យ​អាចជា​វិធី​បំបាត់​ភាព​តានតឹង​បាន​ខ្លះ ប៉ុន្តែ​ក៏ត្រូវ​តែ​ប្រុងប្រយ័ត្ន​ថែមទៀត​ដែរ​។ អ្នក​ទំនងជា​ដឹងថា កូន​ក្នុង​ផ្ទៃ​មាន​សុខ​ភាពល្អ​នៅពេល​គេ​បង្ហាញ​នូវ​សញ្ញា មាន​សកម្មភាព​ខ្លះ​ក្នុងពេល​ត្រីមាស​ទី​២ ប្រហែល​សប្តាហ៍​ទី ១៤ ទៅ​១៥​។ អ្នកនឹង​អាចមាន​អារម្មណ៍​ដឹងថា គេ​ធ្វើ​ចលនា ឬ​ធាក់​។ ការធ្វើ​ចលនា​របស់គេ​នឹង​កាន់តែ​ច្បាស់លាស់​នៅពេលដែល​ការ​មាន​ផ្ទៃពោះ​ចេះតែ​វិវត្តន៍​ទៅមុខ​។ បើសិនជា​កូន​មិន​ធ្វើ​ចលនា​ច្រើន​នៅ​សប្តាហ៍​ទី ២៣​ទេ វា​អាចជា​រឿង​ដែល​ត្រូវ​បារម្ភ​ច្រើន​ហើយ​។ នៅពេល​មាន​អារម្មណ៍​ថា អ្វីៗ​មិន​ប្រក្រតី អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​លឿន​បំផុត​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយចំនួន ដែល​កូន​អ្នក​អាច​នឹង​លែង​សូវ​ធ្វើ​ចលនា​នៅ​ជុំវិញ​ត្រីមាស​ទី​៣​។​



​ទារក​កំពុងតែ​គេង​
​ទារក​ក្នុង​ផ្ទៃ​មិនមែន​ចេះតែ​ដឹងខ្លួន ឬ​ភ្ញាក់​រហូត​នោះទេ​។ នៅ​សប្តាហ៍​ទី ២៣​នៃ​ការ​មាន​ផ្ទៃពោះ គេ​អាច​នឹង​ចាប់ផ្តើម​ឈានចូល​ក្នុងដំណាក់កាល​មួយ​គេង​ភ្ញាក់ៗ​ដែរ​។ នៅពេល​អ្នក​សម្គាល់​ដឹង​អំពី​ចលនា​របស់គេ​ដំបូង​ក្រោយពី​សម្រាក​បាន​មួយ​ម៉ោង​ពីរ​មក ចូរ​កុំ​ភ្លេច​រាប់​ចំនួន​ចលនា​របស់​គេង​ផង​។ អ្នកនឹង​ដឹងថា អា​ច្រ​ម៉ក​មួយ​នេះ​កំពុងតែ​ភ្ញាក់​ពី​គេង​ហើយ​។ វា​អាច​នឹង​ត្រូវការ​ពេល​តែ ១៥​នាទី​ប៉ុណ្ណោះ​សម្រាប់​ការ​គេង​របស់គេ តែ​ទារក​ខ្លះ​អាច​យូរ​ជាង ២​ម៉ោង​ឯណោះ​។ បើសិនជា​គេ​ត្រូវការ​គេង​យូរពេក​នោះ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។​

​វា​អាចជា​សញ្ញា​បញ្ជាក់ថា កូន​ស្លាប់​ក្នុង​ផ្ទៃ​
​ករណីខ្លះ ការស្លាប់​របស់​កូន​ក្នុង​ផ្ទៃ​អាច​កើតឡើង​ក្នុង​ត្រីមាស​ទី​ពីរ​ដែរ​។ បើសិនជា​ករណីបែបនេះ​មែន អ្នកនឹង​សម្គាល់​ឃើញថា ចលនា​របស់​កូន​កាន់តែ​ថយចុះទៅៗ រហូតដល់​គេ​ស្លាប់​តែម្តង​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នក​យល់ថា ចលនា​របស់​កូន​ថយចុះទៅៗ​ក្នុង​ត្រីមាស​ចុងក្រោយ​។ យ៉ាងណាមិញ ការស្លាប់​របស់​កូន​ក្នុង​ផ្ទៃ​មិនអាច​បង្ការ​បាន​គ្រប់​ករណី​នោះទេ​។​

​ទារក​តូច​ពេក​
​ការដែល​កូន​មិនសូវ​លូតលាស់​ក្នុង​ផ្ទៃ​អាច​បណ្តាលមកពី​ម្តាយ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ ម្តាយ​កង្វះ​អាហារូបត្ថម្ភ ម្តាយ​ជក់បារី ម្តាយ​ញ៉ាំ​គ្រឿង​ស្រវឹង ម្តាយ​មាន​ជំងឺ ឬ​កង្វះ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ទារក​។ នៅពេល​ទារក​តូច​ជាង​ធម្មតា គេ​នៅតែ​ធ្វើ​ចលនា​បាន​ដដែល ប៉ុន្តែ​គ្រាន់តែ​មិនអាច​ធ្វើ​ឲ្យ​ម្តាយ​ដឹង​ប៉ុណ្ណោះ​។ យក​ល្អ​គួរតែ​ថត​អេកូ​ដើម្បី​ពិនិត្យ​រកមើល​ភាពមិនធម្មតា​របស់គេ​ទៅ​។​

​ជំហរ​របស់​ទារក​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​សម្គាល់​ដឹង​ចលនា​របស់គេ​
​ករណី​ភាគច្រើន អ្នក​ប្រហែលជា​មិន​អាចមាន​អារម្មណ៍​ដឹង​អំពី​ចលនា​របស់គេ​ឡើយ ដោយសារតែ​ជំហរ​របស់គេ​តែម្តង​។ បើសិនជា​គេ​បែរមុខ​ទៅ​ខ្នង ជើង​របស់​គេង​ប្រហែលជា​មិនអាច​លាតសន្ធឹង​បាន​គ្រប់គ្រាន់​ដើម្បី​ប៉ះ​ពោះ​អ្នក​ក្នុងពេល​គេ​ធ្វើ​ចលនា​បានឡើយ​។ សូម្បីតែ​សុក​ក៏​ពិបាកធ្វើ​ឲ្យ​ជើង​គេ​ប៉ះ​នឹង​ពោះ​បានដែរ​។​

​សរុបមក ការ​មាន​ផ្ទៃពោះ​មិនមែនជា​ការងារ​មួយ​ងាយស្រួល​ឡើយ​។ ការរស់នៅ​ដោយ​ប្រុងប្រយ័ត្ន ជាពិសេស​ការ​ញ៉ាំ​អាហារ ញ៉ាំ​ទឹក​គ្រប់គ្រាន់ និង​ជួប​គ្រូពេទ្យ​ជា​ទៀងទាត់​គឺជា​រឿង​ដែល​ត្រូវធ្វើ​។ អ្នក​នឹងមាន​អារម្មណ៍​កាន់តែ​ល្អ និង​មិនសូវ​ជួប​បញ្ហា​ច្រើន​ក្នុងពេល​មាន​ផ្ទៃពោះ បើសិនជា​អ្នក​ចំណាយពេល​បន្ធូរ​អា​រ​ម្មណ៍ ឬ​ហាត់ប្រាណ​បាន​គ្រប់គ្រាន់​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com